ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន និង​ជនបរទេស​ផ្សេង​ៗ​ហាម​​ចេញ​-​ចូល​កោះ​ពេជ្រ លើក​លែង​តែ​​ពល​រដ្ឋ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​កម្លាំង​មាន​សមត្ថកិច្ច​ដាក់​បា​រ៉ា​ស់​បិទ​យ៉ាង​តឹងរ៉ឹង​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ​បាន ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍ ២០​កុម្ភៈ កាលពី​ថ្ងៃ​ម្សិលមិញ​នោះ នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​កម្លាំង​មាន​សមត្ថកិច្ច​ដាក់​បា​រ៉ា​ស់​បិទ​យ៉ាង​តឹងរ៉ឹង​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ​បាន ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍ ២០​កុម្ភៈ កាលពី​ថ្ងៃ​ម្សិលមិញ​នោះ នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ត្រង់​ចំណុច​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ គឺ​បាន​បើក​អោយ​អ្នកដំណើរ​ធ្វើការ​ចេញ​-​ចូល​ដោយ​សេរី​ជា​ធម្មតា​ទេ តែ​ចំណែកឯ​ច្រកចូល​តាម​ស្ពាន​ហង្ស និង​ស្ពាន​ឥ​ន្ធ​នូ និង​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​នៅ​តែ​ដាក់​បា​រ៉ា​ស់ និង​កម្លាំង​មាន​សមត្ថកិច្ច​ឈរ​យាម​ហាម​មិន​អោយ​ចេញ​-​ចូល​ឡើយ​។

តែ​ការ​អនុញ្ញាតិ​អោយ​ចេញ ឬ​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ​នេះ​ដែរ​បាន​ដោយ​សេរី​សំរាប់​តែ​ជនជាតិ​ខ្មែរ​យើង​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​ជនជាតិ​ចិន និង​ជនបរទេស​ផ្សេង​ៗ​ទៀត គឺ​នៅ​មិន​ទាន់​អនុញ្ញាតិ​ឡើយ ។ ចំណែកឯ​កម្មវិធី​អ​ពា​ហ៍​ពិពាហ៍​វិញ ក៏​ឱ្យ​ដំណើរការ​បានជា​ធម្មតា​ផង​ដែរ​។

បើ​តាម​សន្តិសុខ​កោះ​ពេជ្រ​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ នៅ​ចំណុច​ស្ពាន​នាគ​ភ្លោះ គឺ​បើក​ដំណើរការ​អោយ​មាន​អ្នក​ចេញ ឬ​ចូល​បានជា​ធម្មតា តែ​ការ​ចេញ​-​ចូល​បាន​នេះ សម្រាប់​តែ​ជនជាតិ​ខ្មែរ​យើង​តែ​ប៉ុណ្ណោះ ចំណែកឯ​ជនជាតិ​ចិន និង​ជនបរទេស​ផ្សេង​ៗ​ទៀត គឺ​នៅ​បន្ត​មិន​អនុញ្ញាតិ​អោយ​ចេញ​-​ចូល​បាន​ឡើយ​។

ហើយ​ការ​ចេញចូល​បាន​នេះ គឺ​មាននៅ​ស្ពាន​នាគ​ភ្លោះ​តែ​មួយ​គត់ រីឯ​ផ្លូវ​ស្ពាន​ហង្ស និង​ស្ពាន​ឥ​ន្ធ​នូ នៅ​បិទ​ដដែល ចំណែក​បរិវេណ​ខាងក្នុង​កោះ​ពេជ្រ​វិញ គេ​បិទ​មិន​អោយ​ឆ្លងកាត់​តែ​កន្លែង​ក្បែរ​ៗ​អគារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​មួយ​ផ្នែក​ទេ ក្រៅពី​នោះ គឺ​អាច​ជិះ​ចូល​បាន​ទាំងអស់ និង​មិន​បិទ​កោះ​ពេជ្រ​ទាំងស្រុង​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ចំណែកឯ​កម្មវិធី​អាពាហ៍ពិពាហ៍​វិញ គឺ​នៅ​បើក​ជា ធម្មតា ហើយ​ក៏​មាន​អគារ​ខ្លះ​កំពុង​តែ​ឃើញ​គេ​រៀបចំ​តុបតែង​រង់ចាំ​ទទួលភ្ញៀវ​នា​ពេល​ល្ងាច​នេះ និង​មានកម្ម​វិធី​អ​ពា​ហ៍​ពិ​ពារ​ហ៍​មួយ​ចំនួន​ទៀត​ក៏​បាន​ធ្វើការ​រំសាយ​មិន​រៀបចំ​ដោយ​ខ្លួនឯង​ផង​ដែរ។

រីឯ​កាលពី​ថ្ងៃ​ទី​២០ ម្សិលមិញ​នេះ ក៏​មាន​រោងការ​ចំនួន​ពី​៦​ទៅ​៧​រោង​ដែរ ដែល​នៅ​បើក​ទទួល​ភ្ញៀវ ដោយ​មាន​ភ្ញៀវ​ពី​៦០%​ទៅ​៧០%​ប៉ុណ្ណោះ បាន​នាំ​គ្នា​មក​ចូលរួម ដោយ​ខ្លះមក​ហូប និង​ខ្លះ​ទៀត​គ្រាន់តែ​ចូល​មក​ចងដៃ រួច​ក៏​ត្រឡប់​ទៅ​វិញ ទំនងជា​មិន​អាច​ចោល​បាន​និង​ចេះ​តែ​នាំ​គ្នា​មក​ចូលរួម​ទៅ តាម​មើល? ហើយ​ក៏​មាន​រោងការ​ចំនួន​២​រោង​ទៀត​ក៏​បាន​ធ្វើការ​រំសាយ​ផង​ដែរ​។

កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​យាម​ប្រចាំការ​នៅ​កោះ​ពេជ្រ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដាក់​បា​រ៉ា​ស់​ហាមឃាត់​នៅ​មិន​អោយ​ជន​បទេស​ផ្សេង​ៗ ជា​ពិសេស​ទៅ​លើ​ជនជាតិ​ចិន ចេញ ឬ​ចូល​នោះ​ទេ ។ ហើយ​ពួក​គាត់​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ថា នឹង​បើក​ដំណើរការ​ជា​ធម្មតា​វិញ​នៅ​ពេល​ណា​នោះ​ឡើយ? ដោយ​ការ​ហាមឃាត់​មិន​អោយ​ជនជាតិ​ចិន និង​ជនបរទេស​ណា​ម្នាក់ ចេញ​-​ចូល​ទៅ​ក្នុង​កោះ​ពេជ្រ​បាន​ឡើយ ។ ចំណែកឯ​ជនជាតិ​ខ្មែរ​យើង​វិញ អាច​ចេញ​-​ចូល​បានជា​ធម្មតា រីឯ​ឯ​រោងការ​វិញ គឺ​ឃើញ​នៅ​ដំណើរការ​បានជា​ធម្មតា ហើយ​ភ្ញៀវ​ពួក​គាត់​ក៏​អាច​អញ្ជើញ​មក​ហូប​ក្នុង​កម្មវិធី​ការ​នា​ល្ងាច​នេះ​បាន​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ