ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញោជន​ទាំង​១០​ជា​ខ្សែ​ធំ​ចង.ក្រៀក​សត្វ​ទុក

4 ឆ្នាំ មុន

សញ្ញោជន​ប្រែ​ថា គ្រឿង​ចង​គឺ​កិលេស​ដែល​ចង​ពួក​សត្វ​ទុក​ក្នុង​សង្សារវដ្ត ។ តាម​ធម្មតា​ក្នុង​សន្តាន​របស់​បុថុជ្ជន​ទាំងឡាយ​នោះ រមែង​មាន​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រៀប​ដូច​ខ្សែ​ធំ​១០​ខ្សែ​ដែល​ចងក្រៀក​នូវ​សត្វ​ទាំងឡាយ​ទុក​មិន​ឲ្យ​ទៅ​ចាក​ទុក្ខ​បាន ។ ខ្សែ​ទាំង​១០​នោះ​បាន​ដល់ សំយោជនៈ​នោះ​ឯង ។ សញ្ញោជន​មាន​១០​យ៉ាង​តាម​ន័យ​ព្រះ​សូត្រ​គឺៈ…

សញ្ញោជន​ប្រែ​ថា គ្រឿង​ចង​គឺ​កិលេស​ដែល​ចង​ពួក​សត្វ​ទុក​ក្នុង​សង្សារវដ្ត ។ តាម​ធម្មតា​ក្នុង​សន្តាន​របស់​បុថុជ្ជន​ទាំងឡាយ​នោះ រមែង​មាន​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រៀប​ដូច​ខ្សែ​ធំ​១០​ខ្សែ​ដែល​ចងក្រៀក​នូវ​សត្វ​ទាំងឡាយ​ទុក​មិន​ឲ្យ​ទៅ​ចាក​ទុក្ខ​បាន ។ ខ្សែ​ទាំង​១០​នោះ​បាន​ដល់ សំយោជនៈ​នោះ​ឯង ។ សញ្ញោជន​មាន​១០​យ៉ាង​តាម​ន័យ​ព្រះ​សូត្រ​គឺៈ

១- កាមរាគ​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​ជាប់ជំពាក់​ក្នុង​កាមគុណ ។

២- រូប​រាគ​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​ជាប់ជំពាក់​ក្នុង​ភព ។

៣- អរូប​រាគ​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​ជាប់​ក្នុង​លោភ​ចេតសិក ។

៤- បដិឃ​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​ខឹង​ក្រោធ ។

៥- មាន​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​លើក​តម្កើងខ្លួន ។

៦- ទិដ្ឋិ​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​បដិបត្តិ​ខុស​អង្គ​ធម៌ ។

៧- សីលព្វតបរាមាស​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​បដិបត្តិ​ខុស​ក្នុង​ទិដ្ឋិ​ចេតសិក ។

៨- វិចិកិច្ឆា​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​សង្ស័យ​ក្នុង​វត្ថុ​ដែល​គួរ​ជឿ​ក្នុង​អង្គ​ធម៌ ។

៩- ឧទ្ធច្ច​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​រវើរវាយ​ក្នុង​ធម៌ ។

១០- អវិជ្ជា​សញ្ញោជនៈ ធម្មជាតិ​ចង​សត្វ​ទុក​ដោយ​អាកា​រៈ​វង្វេង​មិនដឹង​តាម​សេចក្តី​ពិត​អង្គ​ធម៌ ។

បណ្តា​ខ្សែ​គឺ​សញ្ញោជន​នោះ​រមែង​នាំ​សត្វ​ឲ្យ​ទៅ​កើត​ក្នុងភូមិ​ដែល​អាស្រ័យ​កម្ម​ដែល​សត្វ​នោះ​ៗ​ធ្វើ​ឡើង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ