ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​និង​បុគ្គលិក​សុខាភិបាល​នៅ​តាម​​បណ្តា​​រាជធានី​-​ខេត្ត​ចំនួន១០ នឹង​ទទួល​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃស្អែក​ទៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នា​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​ នេះ​ប្រកាស​ឲ្យ​ថា ​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) ដែល​ជា​ជំនួញ​របស់​មហាមិត្ត​ចិន​ដែល​ជា​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ នឹង​ផ្តល់​ជូន​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នា​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​ នេះ​ប្រកាស​ឲ្យ​ថា ​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) ដែល​ជា​ជំនួញ​របស់​មហាមិត្ត​ចិន​ដែល​ជា​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ នឹង​ផ្តល់​ជូន​គ្រូពេទ្យ បុគ្គលិក​-​មន្ដ្រី​សុខាភិបាល​ទាំងអស់ និង​កង​កម្លាំង​នគរបាល​ជាតិ នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ចំនួន​១០ ចាប់ពី​ថ្ងៃស្អែក​តទៅ តាម​គោល​ការណ៍ «​ស្ម័គ្រចិត្ត​» ។

បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ កុ​ម្ភះ​នេះ ​បាន​ឲ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​ក្រុម​គ្រូពេទ្យ បុគ្គលិក​-​មន្ដ្រី​សុខា​ភិបាល​ទាំងអស់ និង​កងកម្លាំង​នគរបាល​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​វេលា​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួង​បាន​បញ្ជាក់​នូវ​ទីតាំង​ទាំង ១០ នៅ​រាជធានី​និង​ខេត្ត​មាន​ដូច​ខាង​ក្រោម ៖

ទី១ ៖ រាជធានី​ភ្នំពេញ​ ៖ មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​, មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ​, មន្ទីរពេទ្យ​បង្អែក​ច្បារ​​អំពៅ​, មន្ទីរពេទ្យ​បង្អែក​ដង្កោ​, មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ​, មន្ទីរពេទ្យ​បង្អែក​ចតុមុខ​, មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ​-​សម្ដេចម៉ែ និង​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង

ទី២ ៖ ខេត្តបាត់ដំបង​ ៖ មន្ទីរពេទ្យ​ខេត្តបាត់ដំបង​, មន្ទីរពេទ្យ​បង្អែក​មោងឫស្សី​, មន្ទីរពេទ្យ​បង្អែក​សង្កែរ​, មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន និង​មន្ទីរពេទ្យ​បង្អែក​ថ្មគោល៣

ទី​៣ ៖ ខេត្តបន្ទាយមានជ័យ ​៖ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូ​រី​, មន្ទីរពេទ្យ​បង្អែក​ថ្មពួក​, មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​, មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ

ទី​៤៖ ខេត្តឧត្តរមានជ័យ​៖ មន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ និង​មន្ទីរពេទ្យ​បង្អែក​អន្លង់​វែង
ទី​៥៖ ខេត្ត​ប៉ៃលិន​៖ មន្ទីរពេទ្យ​ខេត្ដ​ប៉ៃលិន
ទី​៦៖ ខេត្តកោះកុង​៖ មន្ទីរពេទ្យ​ខេត្តកោះកុង និង​មន្ទីរពេទ្យ​បង្អែក​ស្រែអំបិល
ទី​៧៖ ខេត្ត​ព្រះ​សីហ​នុ​៖ មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ

ទី​៨៖ ខេត្តស្វាយរៀង​៖ មន្ទីរពេទ្យ​ខេត្តស្វាយរៀង​, មន្ទីរពេទ្យ​បង្អែក​រមាស​ហែក​, មន្ទីរពេទ្យ​បង្អែក​ជី​ភូ​, មន្ទីរពេទ្យ​បង្អែក​ស្វាយ​ទាប និង​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល

ទី​៩៖ ខេត្តពោធិ៍សាត់​៖ មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​, មន្ទីរពេទ្យ​បង្អែក​បាកាន​, មន្ទីរពេទ្យ​បង្អែក​ក្រគរ និង​មន្ទីរពេទ្យ​បង្អែក​ក្រ​វ៉ា​ញ

ទី​១០៖ ខេត្ត​កែប​៖ មន្ទីរពេទ្យ​ខេត្ត​កែប​។

ក្រសួង​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ ១៨-៥៩ ឆ្នាំ​ សូម​អញ្ជើញ​​មក​ចាក់​វ៉ាក់សាំង​កូ​វី​ដ១៩​នេះ​ឲ្យ​បាន​រួសរាន់​តាម​ទីតាំង ​និង​ពេលវេលា​ដែល​បាន​កំណត់ តាម​គោលការណ៍​ស្ម័គ្រចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ