ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសចំណាស់​សំពះ​រៀប​រាប់​ទាំង​ទឹកភ្នែក​ ក្រោយ​ម៉ូតូប៉ះជាមួយឡាន​នៅចំណុចស្តុប​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​ដោយមានដឹកដែក​ចងភ្ជាប់​នឹង​កែបម៉ូតូ​ផងនោះ បាន​ព្យាយាមបើក​​វ៉ា​ជែង ​ស្រាប់តែ​​ដែក​នោះ​​ក៏ទាក់​​នឹង​កាងមុខ​រថយន្តម៉ាក​​ឡិច​ស៊ី​ស​LX470​មួយ​គ្រឿង​ ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប ​បណ្ដាល​ឲ្យ​ធ្លាក់​រង​ការ​ខូចខាត​ ហើយ​ក៏ត្រូវ​ម្ចាស់​រថយន្ត​ទាម​ទារសំណងខូចខាត ​ប៉ុន្តែ​​ភាគី​ខាង​​បុរសចំណាស់ជាអ្នកបើកបរម៉ូតូ​​ក៏លើកដៃសំពះសុំទោស និង​ថាគាត់គ្មានលទ្ធភាព​សងនោះទេ…

​រាជធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​ដោយមានដឹកដែក​ចងភ្ជាប់​នឹង​កែបម៉ូតូ​ផងនោះ បាន​ព្យាយាមបើក​​វ៉ា​ជែង ​ស្រាប់តែ​​ដែក​នោះ​​ក៏ទាក់​​នឹង​កាងមុខ​រថយន្តម៉ាក​​ឡិច​ស៊ី​ស​LX470​មួយ​គ្រឿង​ ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប ​បណ្ដាល​ឲ្យ​ធ្លាក់​រង​ការ​ខូចខាត​ ហើយ​ក៏ត្រូវ​ម្ចាស់​រថយន្ត​ទាម​ទារសំណងខូចខាត ​ប៉ុន្តែ​​ភាគី​ខាង​​បុរសចំណាស់ជាអ្នកបើកបរម៉ូតូ​​ក៏លើកដៃសំពះសុំទោស និង​ថាគាត់គ្មានលទ្ធភាព​សងនោះទេ ។​

​ហេតុការណ៍​ខាងលើនេះ​ បាន​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ស្តុ​ប​បា​គូ តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ​។

រថយន្ត​មួយ​គ្រឿង​ដែលរងការ​ខូចខាត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស​LX470 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2L-9568​ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ និង​ស្ត្រីម្នាក់ជា​អ្នក​រួម​ដំណើរ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ​ចំណែក​​ភាគី​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1GI-8121 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​​ម្នាក់មិនស្គាល់អត្ត​សញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​​ម្នាក់​និង​ស្ត្រី​​ម្នាក់​​ជិះ​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​LX470 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ត្រង់​ចំណុច​ស្តុ​ប​កើតហេតុ​​​ខាងលើ ភ្លើងស្តុបក៏លោត​ក្រហម ហើយ​រថយន្ត​ក៏​បាន​ឈប់​រង់ចាំ​ភ្លើងពណ៌​បៃតង​ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​។

តាម​ប្រភពព័ត៌មាន​បានបន្ត​ថា ស្រប​ពេល​នោះ​ដែរ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿងម៉ាក​គុប​ជ្រុង ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ​មក​ពីក្រោយ​រថយន្ត​ ​ដោយ​​ម៉ូតូ​ម៉ាកគុប​នោះ​ក៏​មាន​ដឹក​ដែក​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ​ចង​ដាក់​ទទឹង​កែបម៉ូតូ​ខាងក្រោយ​ ហើយ​បាន​ព្យាយាម​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត ដោយ​មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ដែក​ដែល​ចង​ដាក់​នៅ​កែបម៉ូតូ​នោះ​បាន​ទាក់​នឹង​កាង​ខាង​មុខ​រថយន្ត​ ធ្វើ​ឲ្យ​ដាច់​ធ្លាក់​រង​ការ​ខូចខាត តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

​តាម​ប្រភពព័ត៌មាន​បានបន្ត​​ថា បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ចរចា​ដោះស្រាយ​គ្នា​ផង​ដែរ​។ ពេល​នោះ​បុរស​វ័យ​ចំណាស់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ ក៏​បាន​លើកដៃ​សំពះសុំទោស​ម្ចាស់​រថយន្ត និង​និយាយ​រៀបរាប់​ពី​ទុក្ខ​​លំបាករបស់​ខ្លួន​ទាំង​ទឹកភ្នែក​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​ថា​គាត់​គ្មាន​លទ្ធភាព​សង​នោះ​ទេ​។ ប៉ុន្តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​នោះ​ទេ គឺ​បាន​ទាមទារ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ចេញ​សំណង​ខ្លះ​ ដើម្បី​យក​ទៅ​ជួសជុល​រថយន្ត​ឡើង​វិញ​។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​សមត្ថកិច្ច​ជួយ​ធ្វើការ​សម្របសម្រួល​អស់​រយៈ​ប្រមាណ​ជាង​មួយ​ម៉ោង ទើប​​ភាគី​ខាង​​ម្ចាស់​រថយន្ត​ក៏​បាន​ទន់​ចិត្ត ព្រម​លើកលែងទោស​ឲ្យ​អ្នកបើកបរ​ម៉ូតូ ដោយ​​ព្រម​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ​ដើម្បី​បញ្ចប់រឿង​​តែម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ