ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ប្រជុំ​ផ្ទៃក្នុង​បន្ទាន់​ពិនិត្យ​កិច្ចការ​ចាំ​បាច់​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​រៀបចំ​កិច្ចប្រជុំ​ផ្ទៃ​ដើម្បី​ពិនិត្យ​កិច្ចការ​មួយ​ចំនួន​ពាក់ព័ន្ធ​បញ្ហា​របស់​គណបក្ស​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​តាម​ស្មារតី​ខ្លឹមសារ​នៃ​លិខិត​លេខ​១៥២៥ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​រៀបចំ​កិច្ចប្រជុំ​ផ្ទៃ​ដើម្បី​ពិនិត្យ​កិច្ចការ​មួយ​ចំនួន​ពាក់ព័ន្ធ​បញ្ហា​របស់​គណបក្ស​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​តាម​ស្មារតី​ខ្លឹមសារ​នៃ​លិខិត​លេខ​១៥២៥ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ និង​លិខិត​លេខ​៣២៤១ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នឹង​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​កិច្ចការ​ចាំបាច់​បន្ទាន់​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក នៅ​សណ្ឋាគារ​ឡឺ​ប្រេ​ស៊ី​ដង់ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ថា របៀប​វារ​:​ដូច​ខាងក្រោម ៖
១-​ពិនិត្យ​សមាសភាព និង​សុពលភាព​សមាជិក​គណៈកម្មាធិការ​នាយក​។
២-​ពិនិត្យ​កូរ៉ុម​ប្រជុំ​គណៈកម្មាធិការ​នាយក
៣-​ពិនិត្យ​អំពី​ការ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​។
៤-​ការ​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​នាយក​ជំនួស​អាសនៈ​ដែល​នៅ​ទំនេរ ។
៥-​ការ​ប្រើប្រាស់​ត្រា​មូល​គណបក្ស
៦-​គណ​:​ក​ម្មា​ការ​ដោះស្រាយ​កិច្ចការ​ទូទៅ (​គក​ទ​)
៧-​ប​ញ្ហ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ