ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងទុស្សេ​ក្នុង​ហ្គារ៉ាស ស្រាប់តែឃើញ​ភ្លើងឆេះខ្ទេចឡាន​៥គ្រឿង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​អគ្គិភ័យ​​​បាន​ឆាបឆេះ​​ហ្គា​រ៉ាស​ជួសជុល​រថយន្ត​មួយ​កន្លែង​​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​អស់​​ចំនួន​៥​គ្រឿង​ តែមិន​បណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់​នោះទេ ដែលហេតុការណ៍នេះ​បាន​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​បាញ់​ទឹក​ពន្លត់ ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅចំណុច​​ហ្គារ៉ាស់​​ជួសជុល​រថយន្ត​ក្នុង​ដី​វាល​មួយ​កន្លែង តាម​ផ្លូវ​វេ​ង​ស្រេង…

រាជធានីភ្នំពេញ ៖ មានករណី​អគ្គិភ័យ​​​បាន​ឆាបឆេះ​​ហ្គា​រ៉ាស​ជួសជុល​រថយន្ត​មួយ​កន្លែង​​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​អស់​​ចំនួន​៥​គ្រឿង​ តែមិន​បណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់​នោះទេ ដែលហេតុការណ៍នេះ​បាន​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​បាញ់​ទឹក​ពន្លត់ ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅចំណុច​​ហ្គារ៉ាស់​​ជួសជុល​រថយន្ត​ក្នុង​ដី​វាល​មួយ​កន្លែង តាម​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ម្ចាស់​ហ្គារ៉ាស​ជួសជុល​រថយន្ត​​ខាងលើ​ឈ្មោះ ចំរើន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​បានអោយ​ដឹង​ថា ហ្គារ៉ាសជួសជុល​រថយន្ត​ខាងលើ​នេះ​ជួសជុល​រថយន្ត​គ្រប់​ប្រភេទ ​មានទីតាំង​នៅ​ក្នុង​ដី​ឡូត៍​ធំ​មួយ​កន្លែង ។ នៅ​មុន​ពេល​កើតហេតុ ម្ចាស់​មិន​បាន​នៅ​កន្លែង​កើតហេតុ​ទេ តែ​អ្នក​ជិតខាង​ដែល​សំរាក​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឮសូរ​សំឡេង​ទុ​ស្សេ​ខ្សែភ្លើង​ ​បន្ទាប់មក​ស្រាប់តែ​មាន​អគ្គិភ័យ​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​តែម្តង ។

តាម​ប្រភព​​ដដែលបានបន្ត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ អ្នក​រស់នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​ភ័យ​រត់​ចេញពី​កន្លែង​កើតហេតុអស់​ ​ចំណែក​រថយន្ត​ខ្លះ​ដែល​ឈប់​ចត​នៅ​ចំណុច​កើត​ហេតុ​​ខាងលើ​ត្រូវបាន​គេ​​នាំ​គ្នា​បើក​ចេញ​ទាំង​ភ័យ​ស្លន់ស្លោ ខណៈពេលនោះដែរ​ក៏​​មាន​ផ្ទុះ​បំពង់​ហ្គា​ស​ផងដែរ​ ដោយឡែក​រថយន្ត​មួយ​ចំនួន​ទៀត​មិន​បាន​បើក​ចេញ​ក៏​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​អស់​​ចំនួន​៥​គ្រឿង ក្នុង​នោះ​រថយន្ត​ដែល​ខូច​ចំនួន​៤​គ្រឿង ​និង​រថយន្ត​ថ្មី​មួយ​គ្រឿង ​ព្រមទាំង​​ឆេះ​ខូចខាត​អស់​សម្ភារៈ​មួយ​ចំនួន​ទៀត ។

​តាម​ប្រភព​​ដដែល​​បាន​បន្ត​ទៀត​ថា​ ភ្លាម​ៗ​នោះ​ដែរ ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចុះ​មក​ជួយអន្តរាគមន៍ និង​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។ ក្នុង​នោះ​ផង​ដែរ​ ដោយ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​៧១១(​ង​៧០)​នឹង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រា​បៀរ​​បាន​មក​ជួយ​អន្តរាគមន៍ ជា​បន្តបន្ទាប់​ផង​ដែរ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​កំលាំង​ជំនាញ​គ្រប់​អង្គភាព បាន​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​កន្លះ​ម៉ោង ​ទើបភ្លើង​បាន​រត់​​រលត់​ភ្លាម​ៗ​​ទៅវិញ ។

អគ្គី​ភ័យ​ខាងលើ​នេះ​បាន​​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​៥​​រថយន្ត​ ​ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងពលតូច​លេខ ង​៧០ ចំនួន ៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​​រថយន្ត​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន ស្រា​បៀរ​ចំនួន ១​គ្រឿង ។ អណ្តាតភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃដដែល ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មកពី​ឆ្លង​ចរន្តអគ្គិសនី តែ​មិន​បង្ក​ឲ្យ​​មនុស្ស​ណាម្នាក់​​រង​របួស​ ​ហើយ​ភ្លើងក៏មិន​បានឆេះ​​​ឆ្លង​រាលដាល​ដល់​​ផ្ទះ​អ្នក​ជិតខាង​​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ