ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Levante បំបាក់​ម្ចាស់ផ្ទះ Atletico ផ្តល់​ក្តីសង្ឃឹម​ដល់ Real Madrid

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Real Madrid បន្តមានក្តីសង្ឃឹមដើម្បី​ប្រជែង​ជើងឯក La Liga រដូវ​កាល​នេះ បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Real…

អេ​ស្ប៉ា​ញ ៖ Real Madrid បន្តមានក្តីសង្ឃឹមដើម្បី​ប្រជែង​ជើងឯក La Liga រដូវ​កាល​នេះ បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Real Valladolid ដោយ​លទ្ធផល ១-០ ខណៈ​ដែល​ក្រុម​កំពូល​តារាង Atletico Madrid បែរជា​ចាញ់​ក្រុម​ភ្ញៀវ Levante ដោយ​លទ្ធផល ២-០​។

លទ្ធផល​កាលពី​យប់មិញ ​បាន​ធ្វើ​ឱ្យ​ក្រុម Atletico Madrid ស្គាល់​បរាជ័យការ​ប្រកួត​ក្រប​ខណ្ឌ La Liga ក្នុងផ្ទះ​ខ្លួនឯង​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៩​។

ដោយឡែក​ជ័យជម្នះ​របស់ Real Madrid បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​៥២​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Atletico Madrid ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ចំនួន៣​ពិន្ទុ​ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៤៕ (ដកស្រង់ចេញពី ESPN)

https://www.youtube.com/watch?v=0HaZQc0B-pA