ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១៧​នាក់​ ខណៈ​​ជា​សះស្បើយ​៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​១៧​នាក់​ភាគច្រើន​ជា​ជនជាតិ​ចិន ​ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២១​ កុម្ភៈ…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​១៧​នាក់​ភាគច្រើន​ជា​ជនជាតិ​ចិន ​ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២១​ កុម្ភៈ ​ឆ្នាំ​២០២១​​បាន​ឲ្យ​ដឹង​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​១៧​នាក់​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន​ចំនួន​១៥​នាក់ អ្នកដំណើរ​មក​ពី​ប្រទេស​ថៃ​១​នាក់​និង​អ្នកដំណើរ​មក​ពីសា​ធារ​ណៈ​រដ្ឋ​ឆេ​ក​ចំនួន​១​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៣​នាក់​ ក្នុង​នោះ​២​នាក់​ជា​អ្នកដំណើរ​ និង​១​នាក់​ជា​ពលករ​មក​ពី​ប្រទេស​ថៃ​។

សូម​ជម្រាប​ថា​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន​៥៣៣​នាក់​និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៧៣​នាក់​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៩​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ