ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ថា​មាន​បាត់​កូន​អត់ ស្រាប់តែ​ម្តាយ​រត់​ភីង​ទៅ​មើល

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម្តាយ​រវល់​មើល​កូន​ប្អូន កូនប្រុស​ក៏​បាន​លង់ទឹក​ស្រះ​ស្លាប់ ដែល​ហេតុការណ៍​កុមារ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោច​អធម៌​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ ជន​រង​គ្រោះ​ចំងាយ​ប្រហែលជា​៥០​ម៉ែត្រ…

ខេត្តកំពង់ធំ ៖ ម្តាយ​រវល់​មើល​កូន​ប្អូន កូនប្រុស​ក៏​បាន​លង់ទឹក​ស្រះ​ស្លាប់ ដែល​ហេតុការណ៍​កុមារ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោច​អធម៌​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ខាងក្រោយ​ផ្ទះ ជន​រង​គ្រោះ​ចំងាយ​ប្រហែលជា​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្លា​កែ​ត ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សព​កុមារ​រង​គ្រោះ​ឈ្មោះ ដុ​ង រាត្រី ភេទ​ប្រុស អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឈួ​ន ច​ន្ទ្រា អាយុ​២៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ជឹ​ម សុ​ភ័​ណ្ឌ អាយុ​២៨​ឆ្នាំ ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ម្ដាយ​របស់​ក្មេង​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​កើតហេតុ កូន​របស់​គាត់ វា​នៅ​អង្គុយ​លេង​ជាមួយនឹង​គាត់ តែ​ដោយសារ​គាត់​រវល់​នឹង​មើលថែ​ទាំ​កូន​តូច​ម្នាក់​ទៀត​នោះ មួយសន្ទុះ​ក្រោយមក​ក៏​បាត់​កូនប្រុស​គាត់ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​យាំ អាយុ​៣៩​ឆ្នាំ ជា​អ្នក​រស់នៅ​ភូមិ​ជាមួយ​គ្នា ដើរមក​សួរ​នាង​ថា មាន​បាត់​កូន​ទេ គាត់​ឃើញ​មាន​ស្បែកជើង និង​អាវ​កូន​ក្មេង​នៅ​លើគោក​ក្បែរ​មាត់​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ឯណោះ តែ​បាត់​មិនឃើញ​មនុស្ស​នោះ​ទេ ។

នៅ​ពេល​ឮ​ដូច្នេះ ខ្លួន​នាង​ក៏​ស្ទុះ​ដើរទៅរ​កកូន​ក៏​ប្រទះ​ឃើញ​ស្បែកជើង និង​អាវ​កូន​នៅ​ក្នុង​ទឹក​ជាប់មាត់​ស្រះ​ខាងក្រោយ​ផ្ទះ នាង​ក៏​ពឹង​ឈ្មោះ សែ​ម ខុ​ម អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ឲ្យ​ជួយ​មុជទឹក​រាវរក​ទើប​ឃើញ​សព​កូន​របស់​នាង​លង់ទឹក​ស្លាប់​មែន ។

តាម​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​លោកគ្រូ​ពេទ្យ លោក​មេឃុំ​ក្រ​វ៉ា និង​លោក​មេ​ភូមិ​ស្លា​កែ​ត យើង​សន្និដ្ឋាន​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ។
ក្រោយ​ពិនិត្យ​សព​ចប់​សព្វគ្រប់ សមត្ថកិច្ច​យើង​បាន​ប្រគល់​សាកសព ជូន​គ្រួសារ​រង​គ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ