ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារល្អមិនធ្វើ បែរជាមកធ្វើរឿងបែបនេះទៅវិញ ប្រុសស្រី​១​គូនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ប្រុស​ម្នាក់ និង​ស្រី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ជា​បន្តបន្ទាប់ ព្រមទាំង​រឹបអូស​ថ្នាំ​ញៀន​កញ្ចប់​ធំ បានជា​ច្រើន​កញ្ចប់ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ការ​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ទោ ហួត វឿ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ហើយ​ក៏​មានការ​ចូលរួម​សហ​ការណ៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជ​នី​ភ្នំពេញ និង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជំ​ហ៊ាន​ដំបូង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួម​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​បាទី ខេត្តតាកែវ បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង លឹ​ម​គាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គ្រួ​ស ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។ ដោយ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់ ដែល​មាន​ទម្ងន់​១០៩,០២​ក្រាម និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​ខាងលើ​ពី​នារី​ម្នាក់ នៅ​ម្ដុំ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខាងលើ​ក៏​បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​រាជ​នី​ភ្នំពេញ និង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ស្រ៊ុ​ន ស្រី​មុំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ពងទឹក ស្ថិត​នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្រោយមក​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ស្ត្រី​សង្ស័យ​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី​ភព​ថ្មី ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។ ខណៈនោះ​រក​ឃើញ និង​រឹបអូស​បាន​ថ្នាំ​ញៀន​ទម្ងន់​១៣៩៧,៩២​ក្រាម​,​ទូរស័ព្ទ​០៥​គ្រឿង​,​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​,​ម៉ូតូ​០១​គ្រឿង ហើយ​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ