រាជធានីភ្នំពេញ ៖ រោងការចំនួន ៧រោង នៅក្នុងកោះពេជ្រ បើកដំណើរការទទួលភ្ញៀវជាធម្មតា នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២0២១នេះ អ្នកដែលមានបំណងទៅហូបការនៅកោះពេជ្រ អាចអញ្ជើញទៅចូលរួមបានគ្រប់រោងការ នៅតាមបណ្តារអគារទាំងអស់បាន ជាធម្មតា ។



ទោះបីជាមានការផ្ទុះឡើងនូវកូវីដ១៩ ក៏ដោយ ការរៀបអាពាហ៍ពិពាហ៍នៅកោះពេជ្ររៀបចំជាធម្មតានារសៀលនេះ ។

ដោយកម្លាំងមានសមត្ថកិច្ចបានបើកច្រកអោយចេញចូលបានតែផ្លូវមួយប៉ុណ្ណោះ គឺច្រកស្ពាននាគ ដោយច្រកផ្លូវស្ពានចំនួន២ទៀត ឝឺស្ពានឥន្ធនូ និងស្ពានហង្សនៅបិទដដែល ។



ចំណែកឯមួយផ្នែករបស់កោះពេជ្រ កម្លាំងមានសមត្ថកិច្ចនៅបន្តដាក់បារ៉ាស់បិទដដែល លើកលែងតែនៅតាមបណ្តារអគារការ មានដូចជាអាគារ Aអគារ -E -អគា L -អគារ H -អគារ J អគារ G សរុបមានចំនួន ៧អគារនៅប្រព្រឹត្តិទៅជាធម្មតា ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាទោះបីជាកម្ពុជាប្រកាសរកឃើញនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្តី តែសម្តេចមិនទាន់សម្រេចថានឹងផ្អាកនូវការរៀបអាពាហ៍ពិពាហ៍ និងបិទសាលារៀនជាបណ្តោះអាសន្នទេ ៕




ចែករំលែកព័តមាននេះ