ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ល្អ​ប្រសើរ​ទើប​អ្នក​វិនិយោគ​វិស័យ​សំណង់​បណ្តាក់ទុន​សាងសង់​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ភាព​អំណោយផល​ល្អ​ប្រសើរ​ទើប​ធ្វើ​ឲ្យ​អ្នក​វិនិយោគទន់​ងាក​មក​បណ្តាក់ទុន​សាងសង់​សំណង់​នៅ​កម្ពុជា​ច្រើន ។ លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា និង​ទី​ភ្នា​ក់​ភ្នា​ក់​ការងារ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ភាព​អំណោយផល​ល្អ​ប្រសើរ​ទើប​ធ្វើ​ឲ្យ​អ្នក​វិនិយោគទន់​ងាក​មក​បណ្តាក់ទុន​សាងសង់​សំណង់​នៅ​កម្ពុជា​ច្រើន ។

លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា និង​ទី​ភ្នា​ក់​ភ្នា​ក់​ការងារ​សារព័ត៌មាន ក្យូ​ដូរ​ជប៉ុន​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​ថា​«​ស្ថានភាព​ភូមិសាស្ត្រ​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគទន់​លើ​វិស័យ​សំណង់​ជា​ច្រើន មក​បណ្តាក់ទន់​ក្នុង​ការ​សាងសង់​សំណង់ ដើម្បី​ធ្វើការ​លក់ ។ អី​ញ្ចឹ​ង​យើង​ឃើញ​ហើយ​ថា នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ភូមា អ្នក​វិនិយោគ​ទៅ​ច្រើន ប៉ុន្តែ​ស្ថានភាព​នយោបាយ​ពួក​គេ​បាន​បង្វែរ​ការ​វិនិយោគ​មក​យើង​» ។

លោក​ពុ​យ គា ក៏​បាន​លើក​ឡើង​ថា ដែល​អ្នក​វិនិយោគ​ចាប់អារម្មណ៍​ចំពោះ​កម្ពុជា​ក៏​អាស្រ័យ​មក​ពី​រដ្ឋាភិបាល​ផ្តល់​ភាព​ងាយស្រួល ពិសេស​នោះ គឺ​ការ​លើកទឹកចិត្ត និង​សម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សប្បាយចិត្ត​ក្នុង​ការ​ទទួលយក ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​បច្ចុប្បន្ន​នេះ វៀតណាម​គាត់​បាន​ធ្វើ​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ខាងក្នុង​ស្រុក និង​ខាងក្រៅ​ស្រុក​ធ្វើ​យ៉ាងណា ដើម្បី​បន្ត​ធ្វើការ​វិនិយោគ និង​បន្ត​ចូល​មក​ច្រើន​។ ចំណែក​កម្ពុជា​ក៏​នឹង​ធ្វើ​បែប​នេះ​ផង​ដែរ ពីព្រោះ​ថា វា​ជា​ការ​ទាក់ទាញ​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​មានការ​រីក​ចំរើន​ផង​ដែរ ។ លោក​ក៏​បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​ទាំងអស់​នៅ​តែ​ដំណើរការ​ធម្មតា បើ​ទោះបីជា​មានការ​សិក្សា​មួយ​ចំនួន​បាន​សិក្សា​មាន​បញ្ហា​ចំពោះ​វិស័យ​សំណង់​បែប​ខុន​ដូរ ប៉ុន្តែ​ចំពោះ​សំណង់​បែប​លំនៅ​ឋាន​រស់នៅ​បុរី​នៅ​តែ​បន្ត​ដំណើរការ​ដដែល ។

ទាក់ទិន​ការ​លក់ដូរ​វិស័យ​អចល​នា​ទ្រព្យ លោក ពុ​យ​គា បាន​បញ្ជាក់​ថា ៖«​តាម​ខ្ញុំ​ឃើញ​ក្នុង​វិស័យ​កូ​វី​ដ​១៩​នេះ ការ​លក់​វិស័យ​អចលនទ្រព្យ​ដូច​ជា​វិឡា​ខុន​ដូ ខ្ពស់​ៗ​មានការ​ពិបាក ។ ប៉ុន្តែ​បើ​តម្លៃ​ចាប់ពី​៦​ម៉ឺន​ដុល្លារ​ចុះ​ក្រោម​មានការ​លក់​ស្រួល ពីព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​គាត់ ចង់​រស់នៅ​ទូលាយ និង​មាន​ផា​សុខភាព ។ ខ្ញុំ​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បន្ត​លក់​ប្រជែង​គ្នា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ