រាជធានីភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសអំពីការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ នៅរាជធានីភ្នំពេញ សម្តេចក៏បានចេញបញ្ជាទៅបងប្អូនដែលបានទៅកម្សាន្តនៅក្លឹបកម្សាន្ត N8 និងអគារអាផាតមិនមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យមកធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់ៗ ហើយការឆ្លងលើកនេះ គឺពិតជាការពាក់ព័ន្ធក្នុងទ្រង់ទ្រាយធំជាថ្មី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទាក់ទង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ » ដោយអំពាវនាវអ្នកដែលពាក់ព័ន្ធនឹងក្លឹបកម្សាន្ត N8 និងពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩ ផ្សេងទៀត ត្រូវមកយកសំណាក ដើម្បីតេស្តកូវីដ១៩ ។ សម្តេចបានបញ្ជាក់ថា ក្នុងនាមជារាជរដ្ឋាភិបាល សូមអ្នកអ្នកពាក់ព័ន្ធនឹងក្លឹបកម្សាន្តខាងលើ Apartments រួមទាំងផ្ទះ ដែលមានការរស់នៅច្រើនត្រូវមកធ្វើតេស្តជាបន្ទាន់ ។

សម្តេចក៏បានបញ្ជាក់ថា ទីទាំងក្លឹបកម្សាន្តត្រូវបិទនិ ងអគារជាច្រើន គឺមិនអនុញ្ញាតឲ្យចេញចូលទេ ។ តែបើអ្នកមានផ្ទះនៅតំបន់នោះអនុញ្ញាតឲ្យចូល តែមិនឲ្យចេញទេ ។ ក្រៅពីនេះ ក៏ត្រូវធ្វើតេស្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ