ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល សមាធិ បញ្ញា វិមុត្តិ​ជា​ធម៌​ដ៏​ប្រសើរ

4 ឆ្នាំ មុន

សម័យមួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ភណ្ឌ​គ្រាម​ក្នុង​ដែន​វ​ជ្ជី ព្រះ​អង្គ​ត្រាស់​នឹង​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលដែល​តថាគត​ក្តី អ្នក​ទាំងឡាយ​ក្តី​អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅ​អស់​កាល​ដ៏​វែង​យ៉ាងនេះ ព្រោះ​មិន​បាន​ត្រាស់​ដឹង មិន​បាន​ចាក់​ធ្លុះ​នូវ​ធម៌​៤​ប្រការ ។…

សម័យមួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ភណ្ឌ​គ្រាម​ក្នុង​ដែន​វ​ជ្ជី ព្រះ​អង្គ​ត្រាស់​នឹង​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលដែល​តថាគត​ក្តី អ្នក​ទាំងឡាយ​ក្តី​អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅ​អស់​កាល​ដ៏​វែង​យ៉ាងនេះ ព្រោះ​មិន​បាន​ត្រាស់​ដឹង មិន​បាន​ចាក់​ធ្លុះ​នូវ​ធម៌​៤​ប្រការ ។ ធម៌​៤​ប្រការ​នោះ​តើ​ដូច​ម្តេច​ខ្លះ ?

ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​បួន​ប្រការ​នោះ​គឺៈ អរិយ​សីល គឺ​សីល​ដ៏​ប្រសើរ​១ អរិយ​បញ្ញា​គឺ​បញ្ញា​ដ៏​ប្រសើរ​១ អរិយ​សមាធិ​គឺ​សមាធិ​ដ៏​ប្រសើរ​១ អរិយ​វិ​មុ​ត្គិ​គឺ​វិ​មុ​ត្គិ​ដ៏​ប្រសើរ​១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ សីល សមាធិ បញ្ញា និង​វិ​មុ​ត្គិ ជា​ធម៌​រក​គុណជាតិ​ដទៃ​ប្រសើរ​ជាង​គ្មាន ធម៌​ទាំង​អម្បាល​នេះ ព្រះ​គោតម​មានយស បាន​ត្រាស់​ដឹង​ហើយ ។ ព្រះពុទ្ធ​សម្ដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ ព្រោះ​ត្រាស់​ដឹង​ច្បាស់​ដោយ​ប្រការ​ដូច្នេះ សាស្តា​មាន​ចក្ខុ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ហើយ ចេញ​ចាក​កិលេស​គឺ​តណ្ហា​ហើយ ចូរ​អ្នក​ទាំងឡាយ​ប្រតិបត្តិ​ធម៌​ដោយ​ប្រពៃ​ចុះ ៕ (​សុត្តន្តបិដក​ភាគ​៤២) សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ