អនិច្ចា! បុរសម្នាក់ជួបគ្រោះបាក់គំនរដីក្រួសក្រហមសង្កត់ពីលើ
- កំពត
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះ ហេង ទូច ហៅ អេ អាយុ៤៧ឆាំ្ន មានប្រពន្ធនិងកូន រស់នៅភូមិភ្នំខ្យង…
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះ ហេង ទូច ហៅ អេ អាយុ៤៧ឆាំ្ន មានប្រពន្ធនិងកូន រស់នៅភូមិភ្នំខ្យង…
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះ ហេង ទូច ហៅ អេ អាយុ៤៧ឆាំ្ន មានប្រពន្ធនិងកូន រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច បានត្រូវគំនរដីក្រួសក្រហមបាក់សង្កត់លើកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឱ្យបាត់បង់ជីវិតតាមផ្លូវ ខណៈពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
បើតាមអ្នកភូមិដែលមានលំនៅឋានជិតកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះបានជីកដីក្រួសក្រហមនៅលើទីទួលជាប់ភ្នំខ្យងនេះជាប្រចាំ និងដឹកលក់តាមគោយន្តជាមួយនឹងអ្នកភូមិម្នាក់ទៀត ។ ជារៀងរាល់លើក នៅពេលជីកដីដាក់គោយន្តហើយ ពួកគាត់ទាំង២នាក់តែងតែជិះគោយន្តទៅជាមួយគ្នា ។
ប្រភពដដែលបន្តថា ប៉ុន្តែនៅជើងក្រោយនេះ បន្ទាប់ពីជីកដីដាក់លើគោយន្តរួចហើយ អ្នកបើកគោយន្តក៏បើកចេញមកក្រៅយកដីទៅចាក់ឱ្យអ្នកភូមិដែលនៅមិនឆ្ងាយប៉ុន្មានពីទីនោះ ។ រីឯជនរងគ្រោះ ហេង ទូច ហៅអេ មិនព្រមទៅតាមគោយន្តទេ គឺគាត់នៅលុងយកដីតែម្នាក់ឯង ហើយដីនោះ ក៏ស្រាប់តែបាក់សង្កត់ជាប់តែម្ដង ។ លុះពេលអ្នកបើកគោយន្តបើកត្រឡប់មកវិញ ទើបដឹងថា ដីបាក់សង្កត់ជាប់ឈ្មោះ ហេង ទូច ទៅហើយ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះផងដែរ ក៏មានការឆោឡោពីអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់កាយដីយកមនុស្សចេញពីគំនរដីបាក់នេះ ដោយចំណាយពេលប្រមាណ២០នាទី ទើបកាយយកជនរងគ្រោះចេញបាន និងដឹកជនរងគ្រោះទៅកាន់មន្ទីរព្យាបាលឯកជនមួយនៅស្រុកបន្ទាយមាស ។ ប៉ុន្តែដោយសារតែមានរបួសធ្ងន់ពេក គ្រូពេទ្យក៏បានប្រាប់ក្រុមសាច់ញាតិឲ្យដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ប៉ុន្តែជាអកុសលដឹកបានប្រហែល២គីឡូម៉ែត្រ ជនរងគ្រោះក៏បានបាត់បង់ជីវិតទៅ ។
នារសៀលថ្ងៃដដែលនោះ លោក ហ៊ុន តេង មេឃុំប្រាសាទភ្នំខ្យង រួមទាំងព្រះសង្ឃនៅវត្តប្រជាសង្គមភ្នំក្រពើ ក៏បានឧបត្ថមប្រាក់ និងសម្ភារមួយចំនួនជូនដល់គ្រួសារសពោងដែរ ។
ហើយគេក៏បានកត់សម្គាល់ឃើញថា អ្នកជីកលុងដីដឹកលក់នៅចំណុចភ្នំខ្យងនេះ បានបាត់បង់ជីវិត២នាក់ហើយកាលពីពេលកន្លងមក ៕
ចែករំលែកព័តមាននេះ