ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម៉្លឹង! ប៉ាក់​គី​អៅ ​ថា​ ​៤០​លាន​ដុល្លារ ​ទើប​​​​ឡើងសង្វៀន​ជាមួយ Terence Crawford

3 ឆ្នាំ មុន

អន្តរជាតិ ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ចង់បាន​៤០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​ចង់ឱ្យ​រូបគេ​ឡើង​សង្វៀន​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​អា​មេ​រិ​ក មិន​ទាន់​ស្គាល់​ចាញ់…

អន្តរជាតិ ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ចង់បាន​៤០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​ចង់ឱ្យ​រូបគេ​ឡើង​សង្វៀន​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​អា​មេ​រិ​ក មិន​ទាន់​ស្គាល់​ចាញ់ Terence Crawford ។

Crawford ទំនងជា​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​រួម​សញ្ជាតិ Errol Spence នៅ​ក្នុងឆ្នាំនេះ​។ Crawford ពុំ​ខ្លាចរអា​សម្រាប់​ជំនួប​មួយ​នេះ​ឡើយ ប៉ុន្តែ​រូបគេ​បែរជា​បើកចំហ​ពី​បំណង​ដ៏​ធំ​ដើម្បី​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ប៉ាក់​គី​អៅ​ទៅ​វិញ​។ ដោយឡែក ប៉ាក់​គី​អាវ ក៏​ដូច​ជា​បើកចំហ​ដើម្បី​ទទួលយក​គំនិត​មួយ​នេះ​ផង​ដែរ ប៉ុន្តែ​មិនមែន​សម្រាប់​តម្លៃ​សាម​ញ្ញា​ធម្មតា​ឡើយ​។

ប៉ាក់​គី​អៅ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស PDP-Lanban របស់​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​ដឺ​តេ (Rodrigo Duterte) បាន​ប្រាប់​កាសែត​ហ្វី​លី​ពី​ន The Daily Tribune ថា «​យើង​បាន​ប្រាប់​លោក Bob Arum (​អ្នក​រៀបចំ​ការ​ប្រកួត​ប្រដាល់​) ថា​ខ្ញុំ​ត្រូវ​តែ​ទទួល​បាន​៤០​លាន​ដុល្លារ ហើយ Crawford នឹង​បាន​១០​លាន​ដុល្លារ​ពី​ការ​ប្រកួត​នេះ​។ ខ្ញុំ​មិន​ខ្លាច​នឹង​វ៉ៃ​ជាមួយ​នរណា​ម្នាក់​នោះ​ទេ​។ ដូច​អ្នក​បាន​ស្គាល់​ខ្ញុំ​។ ខ្ញុំ​មិន​ដែល​បដិសេធ​ពី​ការ​ប្រកួត​ណាមួយ​ឡើយ​»៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ