Man City ដាក់សំណើ៤៣០លានផោនឆក់យក Messi នៅរដូវកាលក្រោយ
4 ឆ្នាំ មុន
អង់គ្លេស ៖ ក្លិប Manchester City ត្រូវបានរាយការណ៍ថាបានដាក់សំណើក្នុងរង្វង់ទឹកប្រាក់៤៣០លានផោន (ប្រមាណ៦០០លានដុលា្លរអាមេរិក) ដើម្បីបើកការចរចាជាថ្មីនាំយកកីឡាករ Lionel Messi…
អង់គ្លេស ៖ ក្លិប Manchester City ត្រូវបានរាយការណ៍ថាបានដាក់សំណើក្នុងរង្វង់ទឹកប្រាក់៤៣០លានផោន (ប្រមាណ៦០០លានដុលា្លរអាមេរិក) ដើម្បីបើកការចរចាជាថ្មីនាំយកកីឡាករ Lionel Messi មកកាន់ទឹកដី Etihad នៅរដូវកាលក្រោយ។
ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ ស្ទើរតែចូលរួមជាមួយក្រុមអតីតគ្រូបង្វឹកចាស់របស់ខ្លួនគឺលោក Pep Guardiola ទៅហើយកាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ មុនពេលដែលរូបគេសម្រេចជ្រើសរើសយកការបន្តស្នាក់នៅលើទឹកដី Camp Nou រហូតដល់ផុតកុងត្រានៅចប់រដូវកាលនេះ។
យោងតាមកាសែត The Sun បានឱ្យដឹងថា Man City បានផ្តល់ជូនកុងត្រារយៈពេល៥ឆ្នាំ ដែលមានតំលៃ៦០០លានផោន (ប្រមាណជាង៨៣០លានដុល្លារ) កាលពីរដូវក្តៅមុន។ ប៉ុន្តែជាមួយសំណើលើកទី២នេះ ពួកគេបានបង្ហាញជូនក្លិប Barcelona នូវកញ្ចប់ទឹកប្រាក់ថ្មី ដោយហ៊ានផ្តល់ជូនត្រឹមតែ៤៣០លានផោនប៉ុណ្ណោះ។
ចែករំលែកព័តមាននេះ