ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់រកសុីធ្វើការ រៀនសូត្រអនឡាញ ត្រូវធ្វើខ្លួនដូចម្តេច ?

3 ឆ្នាំ មុន

ភាគទី ៨ ៖ កាលពីភាគទី ៧ ខ្ញុំបានលើកឡើងថាបច្ចេកវិទ្យាបានផ្តល់ឱកាសដល់មនុស្សគ្រប់គ្នា ពិសេសអ្នកក្រីក្រក្នុងការប្រកបរបររកស៊ី បំពេញការងារ និងរៀនសូត្រ ។…

ភាគទី ៨ ៖ កាលពីភាគទី ៧ ខ្ញុំបានលើកឡើងថាបច្ចេកវិទ្យាបានផ្តល់ឱកាសដល់មនុស្សគ្រប់គ្នា ពិសេសអ្នកក្រីក្រក្នុងការប្រកបរបររកស៊ី បំពេញការងារ និងរៀនសូត្រ ។

នៅថ្ងៃនេះ ខ្ញុំសូមលើកឡើងពីលក្ខណះសម្បិត្តមួយចំនួនសម្រាប់មនុស្សគ្រប់ គ្នានៅក្នុងការរកសុី ធ្វើការងារ និង រៀនសូត្រតាមបណ្តាញអនឡាញ ។

ដោយសារតែការរកស៊ី ការធ្វើការ និងការរៀនសូត្រតាមអនឡាញឬក៏ពីចម្ងាយនេះ គឺមនុស្សមិនអាចមើលមុខគ្នាឃើញហើយដឹងថា មនុស្សម្ខាងទៀតកំពុងធ្វើអ្វី ឬក៏មិន បានឃើញដោយផ្ទាល់ភ្នែកផលិតផលដែលខ្លួននឹងត្រូវទិញនោះឡើយ ។

ក្នុងករណីនេះ ភាពស្មោះត្រង់គឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុតសម្រាប់ការរកសុី ការបំពេញការងារ និងការរៀនសូត្រអនឡាញ ។

លក្ខណ្ឌសំខាន់ទីពីរ គឺការទទួលខុសត្រូវដោយមិនចាំបាច់មានការត្រួតពិនិត្យដោយផ្ទាល់ភ្នែក ។ អ្នកនឹងមានឯករាជ្យការងារ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវបំពេញតាម ការទទួលខុសត្រូវរៀងៗខ្លួន ។

ចំណែកល្ខខណ្ឌទីបី គឺត្រូវមានសីលធម៌ខ្ពស់ដោយមិនមានចិត្តបោកប្រាស់ដៃគូរក្នុងការរកស៊ី ឬ អតិថិជន ឬក៏បោកប្រាស់ក្រុមហ៊ុន ឬក៏បោកប្រាស់គ្រូបង្រៀន ដោយសារតែគិតថា ខ្លួនស្ថិតនៅចម្ងាយពីភ្នែកអាចធ្វើអ្វីដែលគេមិនដឹងនោះឡើយ ។

បុគ្គលិកវេបសាយសុខភាព health.com.kh ទាំងអស់បានត្រូវប្រាប់អំពីភាពចាំបាច់ទាំងនេះដើម្បីបំពេញការងារ ។ បុគ្គលិកម្នាក់ៗត្រូវបានផ្តល់សេរីភាពយ៉ាងពេញលេញ អោយធ្វើការងារពីចម្ងាយតាមអនឡាញ បន្ទាប់ពីពួកគេត្រូវបានប្រាប់អំពីការទទួលខុសត្រូវ ។ ខ្ញុំគិតថា ពួកគេនឹងមិនបំពេញការងារបានល្អឡើយ បើសិនជាពួកគេមានភាពមិនស្មោះត្រង់ គ្មានការទទួលខុសត្រូវ និងគ្មានសីលធម៌ ។

តើអ្នកទាំងអស់គ្នាទទួលបានអ្វីពីបទពិសោធន៍នេះ ?

ដើម្បីសម្របខ្លួនទៅនឹងការធ្វើការងារអនឡាញ រៀនសូត្រអនឡាញ និងរកស៊ីអនឡាញ នោះវានឹងតម្រូវអោយយើងម្នាក់ៗត្រូវហាត់ពត់លត់ដំខ្លួន អោយក្លាយជាមនុស្សម្នាក់មានការទទួលខុសត្រូវការងារដោយខ្លួនឯងដោយមិនចាំបាច់មានអ្នកតាមដានមើលការងារ ។ អ្នកត្រូវតែមានផែនការការងារច្បាស់លាស់ដោយ ដឹងថា តើក្នុងមួយថ្ងៃឬក៏មួយសប្តាហ៍មានការងារអ្វីខ្លះដែលត្រូវសម្រេចអោយបាន ។ ដើម្បីអោយមានការទុកចិត្តពីក្រុមហ៊ុននិងស្ថាប័ននោះ អ្នកត្រូវតែជាមនុស្សស្មោះត្រង់ផងដែរនៅក្នុងការងារដោយមិនត្រូវបង្កើតលេសនេះឬលេសនោះចំពោះការងារដែលមិនបានសម្រេចឡើយ ។ ទន្ទឹមនោះការយល់ដឹងអំពីបច្ចេកវិទ្យា និងការប្រើប្រាស់កុំព្យូទ័រ និងបណ្តាញសង្គមក៏ជាជំនាញមូលដ្ឋានសម្រាប់ជួយសម្រួលដល់ការ ធ្វើការងារពីចម្ងាយនេះផងដែរ ។

ជាមួយនឹងកំណើនៃការធ្វើការងារពីចម្ងាយនេះ មនុស្សម្នាក់ៗក៏អាចគិតរកលុយបន្ថែមផងដែរតាមរយៈការងារនេះ នៅពេលមានម៉ោងទំនេរ ។ មិនថាអ្នកធ្វើការងាររដ្ឋ ឬការងារឯកជនទេ អ្នកអាចរកការងារធ្វើពីចម្ងាយដើម្បីរកលុយបន្ថែមបាន បើសិនជាអ្នកមានជំនាញច្បាស់លាស់ ។ អ្នកអាចផ្តល់សេវាកម្មបកប្រែពីចម្ងាយ អ្នកអាចក្លាយជាអ្នកសរសេរអត្ថបទអោយសារព័ត៌មានផ្សេងៗ ឬក៏សរសេរសៀវភៅអោយក្រុមហ៊ុនបោះពុម្ព ឬក៏ជួយគ្រប់គ្រងហ្វេសប៊ុកអោយក្រុមហ៊ុននានាជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ