ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌ ៖ ការ​ចែកចាយ និង​ស៊ែរ​ព័ត៌មាន​មិន​ពិត​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់ ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩Sinopharm របស់​ចិន​កន្លង​មក​ថ្មី​ៗ​នេះ នឹង​ត្រូវ​ទទួលទោស ដូច​អ្នក​បង្កើត​ព័ត៌មាន ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់ ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩Sinopharm របស់​ចិន​កន្លង​មក​ថ្មី​ៗ​នេះ នឹង​ត្រូវ​ទទួលទោស ដូច​អ្នក​បង្កើត​ព័ត៌មាន ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នេះ បន្ទាប់​ពី​មានការ​ស៊ែរ​ចែករំលែក​នូវ​ព័ត៌មាន​ថា មាន​អ្នក​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ មានឈ្មោះ Sinopharm របស់​ចិន កាល​ពេល​កន្លង តាម​បណ្តាញ​សង្គម​យ៉ាងច្រើន ។

ឯកឧត្តម គឹ​ម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​ថា «​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ថា អ្នក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ Sinopharm របស់​មហាមិត្ត​ចិន​ថ្មី​ៗ​នេះ គឺជា​ការ​ផ្សព្វផ្សាយ​មួយ​មិន​ច្បាស់លាស់​ដែល​មាន​គោលបំណង​ចង់​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​សង្គម​មាន បញ្ហា​ក្នុង​អារម្មណ៍ ភ្លាម​រួម​ទាំង​អ្នក​ទទួល​បាន​ចាក់​វ៉ាក់សាំង​ផង និង​អ្នក​មិន​ទាន់​ទទួល​ផង​ដែរ​» ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បន្ត​ថា អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​មិន​ពិត​នេះ​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​៤៩៥ នៃ​ច្បាប់ព្រហ្មទណ្ឌ ហើយ​សម្រាប់​អ្នក​ដែល​ចែកចាយ​បន្ត​ក៏​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ។ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​ចង់​ៗ​មិន​ចង់ គឺជា​ការ​ស្រាវជ្រាវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ពីព្រោះ​ការ​ស៊ែរ មាន​ន័យ​ថា ជា​គោលបំណង​នៃ​ការ​ផ្សព្វផ្សាយ អី​ញ្ចឹ​ង​ចង់ ឬ​មិន​ចង់​ជា​កម្មវត្ថុ​មួយ​របស់​អាជ្ញាធរ​សមត្ថកិច្ច ។ អី​ញ្ចឹ​ង​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា មុន​នឹង​ស៊ែរ​ព័ត៌មាន​អ្វីមួយ សូម​មើល​ប្រភព​ឲ្យ​បាន​ច្បាស់លាស់​» ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រភព​ព័ត៌មាន គឺ​សំខាន់​ណាស់​ថា ព័ត៌មាន​នឹង​ពិត ឬ​មិន​ពិត ។ អី​ញ្ចឹ​ង​មាន​ចម្លើយ​លើក​ឡើង​ថា ព័ត៌មាន​នេះ​ខ្ញុំ​មិនដឹង​ថា ពិត​ឬ​មិន​ពិត​នោះ​ទេ? ចម្លើយ​!​នេះ ត្រូវ​ឆ្លើយ​ចំពោះ​សមត្ថកិច្ច ។ អី​ញ្ចឹ​ង​អ្នកធ្វើការ​ចែក​បាយ​ព័ត៌មាន​ចង់ ឬ​មិន​ចង់​ត្រូវ​តែ​ឆ្លើយ​ចំពោះ​សមត្ថកិច្ច​ពីព្រោះ​គាត់​មាន​កាតព្វកិច្ច​សួរនាំ ។

ឯកឧត្តម​បន្ថែម​ការ​ចែកចាយ​ព័ត៌មាន​បាន​ធ្វើ​ឲ្យ​ខាត់​ទាំង​ពេលវេលា និង​ត្រូវ​ជាប់ជំពាក់​ទោសទណ្ឌ ថែម​បើសិន​គ្មាន​ទ​ល្ហី​ក​ក្នុង​ការ​ដោះស្រាយ​បន្ទុក​ចំពោះ​ការ​ចោទប្រកាន់ ។ អី​ញ្ចឹ​ង​សូម​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​ចំពោះ​ការ​ធ្វើ​ស៊ែរ​ព័ត៌មាន ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​ណាមួយ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​អ្នកនាំពាក្យ​អះអាង​ថា ជា​ទូទៅ​ព័ត៌មាន​ដែល​មិន​ពិត ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ស៊ែរ​ចែក​រំ​លែង​មាន​ចំនួន​ច្រើន ។ ផ្ទុយ​ទៅ​វិញ​ព័​ត៌​ដែល​ពិត​មិនសូវ​មានការ​ស៊ែរ​ចែករំលែក​គ្នា​នោះ​ទេ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​មានទោស​ទណ្ឌ ដោយ​ការ​ធ្វេសប្រហែស ។

ជាក់ស្តែង​ព័​ត៌​ដែល​ចេញផ្សាយ​ថា មាន​អ្នក​ស្លាប់​ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ Sinopharm របស់​ចិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ស៊ែរ​ចែករំលែក​ច្រើន ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ករណី​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ ត្រូវ​បាន​ក្រសួងសុខាភិបាល​បដិសេធន៍​ច្រានចោល​ថា ជា​ការ​មិន​ពិត និង​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​ចាប់​ជនល្មើស ដែល​ផ្សា​ព្វ​ផ្សា​យមក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ