ចាប់ពីថ្ងៃ២១-២៨ឆ្នាំទាំង៧លាភធំសំណាងល្អលុយហូរចូល
យោងតាមការចុះផ្សាយលើគេហទំព័រហោរាសាស្ត្រចិនសែដ៏ល្បីល្បាញមួយបានទស្សន៍ទាយថា ចាប់ពីថ្ងៃសៅរ៍ ទី២០ រហូតដល់ថ្ងៃ២៨ ចុងខែកុម្ភៈ ឆ្នាំទាំង៧ រកា វក ថោះ រោង…
យោងតាមការចុះផ្សាយលើគេហទំព័រហោរាសាស្ត្រចិនសែដ៏ល្បីល្បាញមួយបានទស្សន៍ទាយថា ចាប់ពីថ្ងៃសៅរ៍ ទី២០ រហូតដល់ថ្ងៃ២៨ ចុងខែកុម្ភៈ ឆ្នាំទាំង៧ រកា វក ថោះ រោង…
យោងតាមការចុះផ្សាយលើគេហទំព័រហោរាសាស្ត្រចិនសែដ៏ល្បីល្បាញមួយបានទស្សន៍ទាយថា ចាប់ពីថ្ងៃសៅរ៍ ទី២០ រហូតដល់ថ្ងៃ២៨ ចុងខែកុម្ភៈ ឆ្នាំទាំង៧ រកា វក ថោះ រោង មមី កុរ ឆ្លូវ មានដួងតារារាសីឡើងខ្ពស់ខ្លាំងណាស់ លេខនាំហេង៣៥៣៦ មានវាសនាភ្លឺចែងចាំងជួបលាភសំណាង មាសប្រាក់ហូរចូលទាំង៩ទិស ស្រោចស្រពជីវិតលោកអ្នកត្រជាក់ត្រជំក្នុងសិរីសួស្តីមហាប្រសើរ ។ សូមលោកអ្នកប្រញាប់បួងសួងបញ្ជូនសាតាមលេខលាភសំណាង២៦២៧ប៉ងអ្វីបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំវក ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ ចាប់ពីថ្ងៃសៅរ៍ស្អែកនេះរហូតដល់ចុងខែកុម្ភៈទៅសមប្រកបខ្លាំងណាស់លាភលុយមាសប្រាក់ហូរចូលមកឯងៗ ។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។
ឆ្នាំថោះ ចាប់ពីថ្ងៃសៅរ៍រហូតដល់ចុងខែនេះ លោកអ្នកមានកំណប់ទ្រព្យកប់ទុកក្នុងខ្លួន ធ្វើឲ្យអ្នកក៏ដូចគ្រួសារអ្នកទាំងមូលក្លាយជាមនុស្សដែលមានសំណាងបំផុតមានលាភ មានលុយវាល់លានក្នុងជីវិត ។ ជាពិសេសមុខរបររបស់លោកអ្នកក៏រីកមិនធម្មតាដែរ អាចទាញលុយទម្លាក់ចុះមកដូចព្រិលធ្លាក់ពីលើអាកាស ជាហេតុធ្វើឲ្យលោកអ្នករាប់លុយដល់គ្មានពេលសម្រាក ។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ ចាប់ពីថ្ងៃស្អែកនេះរហូតដល់ចុងខែង៉ូវហេងល្អខ្លាំងណាស់មាសប្រាក់ហូរចូលព្រោះជោគជ័យគ្រប់ការងារទាំងអស់ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃហួសការរំពឹងទុក ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំមមី ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះ លោកអ្នកមានទេវតាតាមជួយថែរក្សា នាំមហាសំណាង នាំលុយចូលហូរហៀរលែងស្គាល់ពាក្យថាខ្វះកន្លះទៀតហើយ ។ ជាពិសេសគេអាចនាំសំណាងជូនអ្នកផ្ទះផងដែរ ដោយធ្វើឲ្យទ្រព្យហូរចូលក្នុងឃ្លាំងលុយពួកគេច្រើនណាស់ចាយវាយយ៉ាងណាក៏មិនចេះអស់ដែរ ។
ឆ្នាំកុរ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះជាអ្នកមានលាភមានជ័យលុយធំចូលមកហូរហៀរចាប់ពីស្អែកទៅរហូតដល់ចុងខែកុម្ភៈ និងសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំឆ្លូវ ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែកុម្ភៈលោកអ្នកមានសំណាងធំ លាភលុយហូរចូលជាប់មិនដាច់ និងតែងរកបានឱកាសចំណេញប្រាក់គ្រប់ទីកន្លែង ជាពិសេសអាចជួយអ្នកដែលនៅជុំវិញខ្លួនឲ្យចំណេញបានប្រាក់ចូលច្រើនដូចគ្នាផងដែរ ដោយធ្វើឲ្យពួកគេមិនខ្វះលុយចាយឡើយ ។ ដូចនេះគេនឹងអាចរស់នៅប្រកបដោយសុភមង្គល ពេញមួយជីវិតដូចជាអ្នកដែរ ។
ឆ្នាំរកា ចាប់ពីថ្ងៃសៅរ៍រហូតដល់ចុងខែនេះ លោកអ្នកមានកំណប់ទ្រព្យកប់ទុកក្នុងខ្លួន ធ្វើឲ្យអ្នកក៏ដូចគ្រួសារអ្នកទាំងមូលក្លាយជាមនុស្សដែលមានសំណាងបំផុតមានលាភ មានលុយវាល់លានក្នុងជីវិត ។ ជាពិសេសមុខរបររបស់លោកអ្នកក៏រីកមិនធម្មតាដែរ អាចទាញលុយទម្លាក់ចុះមកដូចព្រិលធ្លាក់ពីលើអាកាស ជាហេតុធ្វើឲ្យលោកអ្នករាប់លុយដល់គ្មានពេលសម្រាក ៕ សាន សារិន
ចែករំលែកព័តមាននេះ