ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុយក្លេអ៊ែរ​អី​ុ​រ៉​ង់ ​អា​មេ​រិ​ក​ត្រៀម​ពិភាក្សា​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង ៖ ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស​និង​សហរដ្ឋអាមេរិក​ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​និយាយ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​សកម្មភាព​រួម​ជាស​កល PAGC ប្រសិនបើ​ក្រុង​តេ​ហេ​រ៉​ង់​ធ្វើ​ដូច​គ្នា​នោះ…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង ៖ ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស​និង​សហរដ្ឋអាមេរិក​ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​និយាយ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​សកម្មភាព​រួម​ជាស​កល PAGC ប្រសិនបើ​ក្រុង​តេ​ហេ​រ៉​ង់​ធ្វើ​ដូច​គ្នា​នោះ និង​ត្រៀម​ចាប់ផ្ដើម​ការ​ពិភាក្សា​ជាមួយ​របប​អ៊ី​រ៉​ង់ ដើម្បី​ឲ្យ​សម្រេច​ផែនការ​នោះ​។

ប្រទេស​អឺរ៉ុប​ទាំង​៣​នោះ​និង​សហរដ្ឋអាមេរិក បាន​អះអាង​ពី​ទិស​ដៅ​រួម​របស់​ពួក​គេ ចង់​ឃើញ​អ៊ី​រ៉​ង់ វិល​ទៅ​រក​ការ​គោរព​បណ្ដា​ការ​សន្យារ​របស់​ខ្លួន ក្នុង​ផែនការ​PAGC​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ប្លី​ន​កេ​ន​រំឭក​ថា ដូចដែល​ប្រធានាធិបតី លោក​ចូ​បៃ​ដិ​ន​បាន​លើក​ឡើង ប្រសិនបើ​អ៊ី​រ៉​ង់ វិល​ទៅ​គោរព​ហ្មត់ចត់​បណ្ដា​ការ​សន្យា​របស់​ខ្លួន​ក្នុង​ផែនការ​PAGC នោះ​សហរដ្ឋអាមេរិក​ក៏​ធ្វើ​ដូច​គ្នា​និង​ត្រៀម​ចាប់ផ្ដើម​ការ​ពិភាក្សា​ជាមួយ​អ៊ីរ៉​ង់ ដើម្បី​ឲ្យ​សម្រេច​ផែនការ​នោះ​។

លោក​បន្ត​ថា​ប្រទេស​អឺរ៉ុប​ទាំង​៣ បាន​សាទរ​ចំពោះ​ចេតនា​ប្រកាស​ដោយ​សហរដ្ឋអាមេរិក វិល​ទៅ​រក​ដំណោះស្រាយ​ការទូត​ជាមួយ​អ៊ី​រ៉​ង់​ព្រមទាំង​ឲ្យ​មានការ​ចរចា​គ្នា​ឡើង​វិញ ដោយ​ស៊ីជម្រៅ​និង​មានការ​ជឿ​ទុកចិត្ត រវាង​ប្រទេស​អឺរ៉ុប​ទាំង​៣​និង​សហរដ្ឋអាមេរិក​។

សហរដ្ឋអាមេរិក​និង​ប្រទេស​អឹ​រ៉ុ​ប​ទាំង​៣ គូសបញ្ជាក់​ពីសារ​សំខាន់​ធានា​ថា អ៊ី​រ៉​ង់​ដាច់ខាត់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ និង​សម្ដែង​ការ​បារម្ភ​ទាក់ទិន​នឹង​បណ្ដា​វិធានការ ដែល​អ៊ី​រ៉​ង់​ប្រកាន់​យក​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​ផលិត​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​២០%​ឡើង​វិញ​។

ក្រុង​តេ​ហេ​រ៉​ង់​បាន​ព្រមាន​ថា ខ្លួន​នឹង​បញ្ចប់​ការ​ត្រួតពិនិត្យ​មិន​ប្រាប់​ឲ្យ​ដឹង​មុន របស​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​នៅ​អ៊ី​រ៉​ង់ ចាប់ពី​ថ្ងៃ​ទី​២១​កុម្ភៈ​ទៅ ប្រសិនបើ​ដៃគូ​ទាក់ទិន​ដទៃ​ៗ​ទៀត នឹង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ស្ដី​ពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន មិន​គោរព​បណ្ដា​កិច្ចសន្យា​ទេ​នោះ​។

អ៊ី​រ៉​ង់​មាន​បំណង​គាបសង្កត់​លើ​រដ្ឋការ​ថ្មី​របស់​លោក​បៃ​ដិ​ន ដើម្បី​ឲ្យ​រដ្ឋការ​នោះ​លុប​ចោល​ទណ្ឌ​កម្ម​ប្រឆាំង​ខ្លួន​។ នា​ពេល​ថ្មី​ៗ​នេះ​លោក​ប្រធានាធិបតី​ចូ​បៃ​ដិ​ន​ធ្លាប់​ថ្លែង​ថា អ៊ី​រ៉​ង់​ដំបូង ត្រូវ​បញ្ឈប់​ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ក្នុង​កម្រិត​ហាមឃាត់​ដោយ​កិច្ចព្រមព្រៀង ក្រុង​វី​យែ​ន មុន​ពេល​គ្រោង​ពី​លទ្ធភាព​បែប​ណាមួយ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៊ី​រ៉​ង់​លើក​ឡើង​ថា​ការ​អនុវត្ត​បណ្ដា​កិច្ចសន្យា​មុនគេ វា​ហាក់ដូចជា​ការ​ធ្វើ​អត្តឃាត​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ