ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​រ៉ូ​បូ​​ចុះ​លើ​ភព​ព្រះ​អង្គារ៍ ​ក្រោយ​ការ​ធើ្វ​ដំណើរ​៧​ខែ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ហោះហើរ​អស់​ពេល​៧​ខែ​មក​យាន​រ៉ូ​បូ​PERSERVERANCE​របស់​អង្គការ​NASA​អា​មេ​រិ​ក បាន​ចុះ​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​លើ​ភព​ព្រះ​អង្គារ៍ ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​មួយ សំដៅ​តាម​រុករក​ដាន​នៃ​ជិ​វិត​ពី​បុរាណ​លើ​ភព​ក្រហម​នោះ​។ ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA​រាយការណ៍​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា​យាន PERSERVERANCE​បាន​ចុះ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ​ក្រោយ​ការ​ធ្វើ​ដំណើរ​អស់​ពេល​៧​ខែ ដែល​នោះ​ជា​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​មួយ សម្រាប់​NASA…

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​ហោះហើរ​អស់​ពេល​៧​ខែ​មក​យាន​រ៉ូ​បូ​PERSERVERANCE​របស់​អង្គការ​NASA​អា​មេ​រិ​ក បាន​ចុះ​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​លើ​ភព​ព្រះ​អង្គារ៍ ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​មួយ សំដៅ​តាម​រុករក​ដាន​នៃ​ជិ​វិត​ពី​បុរាណ​លើ​ភព​ក្រហម​នោះ​។

ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA​រាយការណ៍​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា​យាន PERSERVERANCE​បាន​ចុះ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ​ក្រោយ​ការ​ធ្វើ​ដំណើរ​អស់​ពេល​៧​ខែ ដែល​នោះ​ជា​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​មួយ សម្រាប់​NASA ដោយ​កំណត់​ពី​ការ​ចាប់ផ្ដើម​បេសកកម្ម​មួយ​ដែល​ប្រើ​ពេល​ដល់​ច្រើន​ឆ្នាំ​។ កន្លែង​ចុះ​ចត​របស់​យាន​នោះ​គឹ​នៅ​ចំណុច​មួយ គេ​ហៅ​ថា​JEZERO​ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ទីនោះ​កាលពី​៣,៥​ពាន់​លាន​ឆ្នាំ​មុន​ជា​បឹង​មួយ​។ យាន​បាន​ចុះ​ត្រង់​កន្លែង​រដិបរដុប​បំផុត ដែល​នៅ​ទីនោះ​យាន​នេះ​នឹង​ប្រមូល​បណ្ដា​ភស្ដុ​តាង​ដាន​នៃ​ជីវិត​បុរាណ​នៅ​ភព​ព្រះ​អង្គារ៍​។

លោក​SWATI MOHAN​ទទួល​បន្ទុក​ត្រួតពិនិត្យ​ប្រតិបត្តិការ​យាន​នោះ នៅ​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​ប៉ា​សា​ឌី​ណា​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ប្រកាស​ពី​ការ​ចុះ​ចត​ដោយ​ជោគជ័យ​នៃ​យាន​រ៉ូ​បូ​នេះ​។ ក្រុម​របស់​លោក​ដែល​មាន​វត្ត​មាននៅ​ជាមួយ​គ្នា​ផ្ទុះ​ក្ដី​សប្បាយ ពេល​ទទួល​បាន​ព័ត៌មាន​នោះ​។

ក្រោយ​ហោះ​ចូល​ក្នុង​បរិយាកាស​ភព​ព្រះ​អង្គារ ក្នុង​កម្ពស់​២០.០០០​គីឡូម៉ែត្រ​ម៉ោង យាន​នោះ ទទួល​កម្ដៅ​កើន​ដល់​១.៣០០​អង្សា​សេ​។ យាន​រ៉ូ​បូ​ការពារ​ដោយ​ខែល​ការពារ​កម្ដៅ ហើយ​ពេល​ចូល​ដល់​ភព​ព្រះ​អង្គារ យាន​រ៉ូ​បូ​ត្រូវ​បាន​ទម្លាក់​ចុះ​ជាមួយ​ឆ័​ត្រ​ដ៏​ពិសេស​ធំ​មួយ​។ ឧបករណ៍​ទប់​៨​ទីបំផុត​បាន​ជួយ​ទប់​ឲ្យ​វា​ធ្លាក់​មក​ក្រោម​យឹត​ៗ មុន​ពេល​យាន​បញ្ចេញ​កង់​ទាំង​៦​របស់​វា ដែល​ភ្ជាប់​នឹង​ខ្សែកាប​ដ៏​វែង សម្រូត​ចុះ​រហូត​ដល់​ដី​ភព​ក្រហម​។

ក្រុម​របស់​NASA​នា​បណ្ដា​ថ្ងៃ​ខាង​មុខ​ត្រូវ​តាមដាន​ពិនិត្យ​ថា​តើ​យាន​នោះ​និង​បណ្ដា​ឧបករណ៍ មិន​រង​ការ​ខូ​ត​ខាត​និង​មានដំណើរ​ការ​ត្រឹមត្រូវ​។ យាន​រ៉ូ​បូ​ ​PERSERVERANCE ជាយា​នទី​៥​ទៅ​កាន់​ភព​ព្រះ​អង្គារ​។ យាន​ទី​មួយ​ទៅ​កាន់​ភព​នោះ​ក្នុង​ឆ្នាំ​១៩៩៧ ហើយ​យាន​ទៅ​កាន់​ភព​ព្រះ​អង្គារ​ទាំងអស់ សុទ្ធតែ​ជា​របស់​អា​មេ​រិ​ក​។ ក្នុង​ចំណោម​យាន​ទាំងនេះ យាន​មួយ​កំពុង​មាន​សកម្មភាព​លើ​ភព​នោះ​នៅ​ឡើ​​យ​គឹ​យាន​CURIOSITY៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ