ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានស្ទូចបុ.ក និងកិ.ន​យុវជនម្នាក់​​​តាម​បណ្តោយ​មហា​វី​ថី​ឈ្នះ​ឈ្នះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​រថយន្ត​ស្ទូ​ច​ដឹក​សសរ​គ្រឹះមួយ​គ្រឿងបើក​បុក ​និង​កិ.ន​បែកក្បាល​ទាំង​មួកសុវត្ថិភាព បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ​។ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៩ ខែ កុ​ម្ភៈ​ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​រថយន្ត​ស្ទូ​ច​ដឹក​សសរ​គ្រឹះមួយ​គ្រឿងបើក​បុក ​និង​កិ.ន​បែកក្បាល​ទាំង​មួកសុវត្ថិភាព បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៩ ខែ កុ​ម្ភៈ​ ឆ្នាំ​២០២១ ​នៅ​ចំណុច​មុខ​វត្ត​កប់​ស្រូវ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​ជន​រង​គ្រោះ​ដែលបាត់បង់​ជី​វីត​ក្នុង​គ្រោះថ្នាក់​​ខាងលើ​នេះឈ្មោះ ឈាន ឈឺ​ន​ហឺ​ ភេទប្រុស អាយុ​១៨​ឆ្នាំ ជាសិស្សនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ មាន​លំនៅ​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ​ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ​ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​១GA.៣១៤៤ ។​ ចំណែក​រថយន្ត​បង្ក​ជា​រថយន្ត​ស្ទូ​ច​ដឹក​សសរ​គ្រឹះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ៣A-២៨៨៨ អ្នកបើកបរ​​មិនស្គាល់​ឈ្មោះ បាន​រត់គេច​ខ្លួន​បាត់ ​ដោយ​ទុក​រថយន្ត​ចោល ។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​​ឃើញ​យុវជន​រង​គ្រោះ​​បើកបរ​ម៉ូតូ មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ​ស្រាប់តែ​មាន​រថយន្ត​ស្ទូ​​ច​​មួយគ្រឿង​បានបើក​​ចេញពី​ផ្លូវ​បេតុង​មក​ពី​ទិស​ខាងត្បូង ​ក៏​​បុក​និង​កិ.ន​អ្នកបើកបរ​ម៉ូតូ​ បណ្តាល​អោយ​បែកក្បាល​​បាត់បង់ជីវិត​ភ្លាម​ៗ​​នៅនឹង​​កន្លែង ។ ​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច រថយន្ត​​នោះ​បាន​បើក​គេច​ទៅ​ទិស​ខាងលិច ​និង​បាន​​បត់​ចូល​តាម​ផ្លូវលំ​បាន​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ក្នុងភូមិ​កប់​ស្រូវ​ធំ​មាន​រោងការ​មួយ​កណ្តាលផ្លូវ​ក៍បាន​ឈប់​រថយន្ត​រត់គេច​ខ្លួន​បាត់​តែម្តង ។​

​ក្រោយពេលកើតហេតុ នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សម្រួល​ចរាចរណ៍​និង​បាន​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ឱ្យ​ចុះ​ទៅ​វាស់វែង​រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ​បញ្ជូន ទៅ​កាន់​ការិយាល័យ ដើម្បី ដោះស្រាយ ។​ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ