ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុស្សតិ​ទាំង​១០​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ​កុសល

4 ឆ្នាំ មុន

សប្បុរស​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​គប្បី​រលឹក​រឿយ​ៗ​ដល់​ដល់​អនុស្សតិ​ទាំង​១០ ពិសេស​រលឹក​ដល់​ព្រះ​ត្រ័យរតន៍​រមែង​បាន​បុណ្យ​កុសល​ច្រើន គឺ​នឹករលឹក​ពេល​ណា ផល​បុណ្យ​នឹង​កើត​មាន​ពេល​នោះ​ភ្លាម ។ អនុស្សតិ​ទាំង​១០​នោះ​គឺ ១-​រលឹក​ដល់​គុណព្រះពុទ្ធ ២-​រលឹក​ដល់​គុណព្រះធម៌ ៣-​រលឹក​ដល់គុណព្រះសង្ឃ ៤-​រលឹក​ដល់​សីល​របស់​ខ្លួន…

សប្បុរស​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​គប្បី​រលឹក​រឿយ​ៗ​ដល់​ដល់​អនុស្សតិ​ទាំង​១០ ពិសេស​រលឹក​ដល់​ព្រះ​ត្រ័យរតន៍​រមែង​បាន​បុណ្យ​កុសល​ច្រើន គឺ​នឹករលឹក​ពេល​ណា ផល​បុណ្យ​នឹង​កើត​មាន​ពេល​នោះ​ភ្លាម ។

អនុស្សតិ​ទាំង​១០​នោះ​គឺ ១-​រលឹក​ដល់​គុណព្រះពុទ្ធ ២-​រលឹក​ដល់​គុណព្រះធម៌ ៣-​រលឹក​ដល់
គុណព្រះសង្ឃ ៤-​រលឹក​ដល់​សីល​របស់​ខ្លួន ៥-​រលឹក​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ៦-​រលឹក​ដល់​ធម៌​នាំ​ឲ្យ​កើតជា​ទេវតា ៧-​រឭក​ដល់​សេចក្ដីស្លាប់ ៨-​រលឹក​ដល់​រាង​កាយ​ជា​របស់​គួរ​ខ្ពើម ៩-​រលឹក​ល់​ខ្យល់​ដង្ហើម​ចេញចូល និង​១០-​រលឹក​ដល់​ព្រះ​និព្វាន​ជាទី​សុខ
ស្ងប់ ។

ក្រៅពី​ការ​រលឹក​នូវ​អនុស្សតិ​ទាំង​១០​នេះ​ហើយ សាធុជន​គប្បី​ធ្វើបុណ្យ​បំពេញ​ទាន​បន្ថែម​ទៀត​ផង នោះ​អានិសង្ស​បុណ្យ​រឹតតែ​កើនឡើង​ទ្វេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ