ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសមាធិគួរយកកសិណ​ទាំង​១០​ជា​អារម្មណ៍

4 ឆ្នាំ មុន

អ្នក​ធ្វើ​សមាធិ​គប្បី​យក​គោល​កសិណ​ណាមួយ​ក្នុង​ចំណោម​កសិណ​ទាំង​១០​ជា​អារម្មណ៍ ដើម្បី​កុំឱ្យ​ចិត្ត​បែក​បែរ​ទៅ​កាន់​អារម្មណ៍​ដទៃ ។ កសិណ​ទាំង​១០​នោះ​គឺ ១-​យក​ដី​ជា​កសិណ ២-​យក​ទឹកជា​កសិណ ៣-​យក​ភ្លើង​ជា​កសិណ ៤-​យក​ខ្យល់​ជា​កសិណ ៥-​យក​វត្ថុ​ពណ៌​ខៀវ​ជា​កសិណ ៦-​យក​វត្ថុ​ពណ៌​លឿង​ជា​កសិណ…

អ្នក​ធ្វើ​សមាធិ​គប្បី​យក​គោល​កសិណ​ណាមួយ​ក្នុង​ចំណោម​កសិណ​ទាំង​១០​ជា​អារម្មណ៍ ដើម្បី​កុំឱ្យ​ចិត្ត​បែក​បែរ​ទៅ​កាន់​អារម្មណ៍​ដទៃ ។

កសិណ​ទាំង​១០​នោះ​គឺ ១-​យក​ដី​ជា​កសិណ ២-​យក​ទឹកជា​កសិណ ៣-​យក​ភ្លើង​ជា​កសិណ ៤-​យក​ខ្យល់​ជា​កសិណ ៥-​យក​វត្ថុ​ពណ៌​ខៀវ​ជា​កសិណ ៦-​យក​វត្ថុ​ពណ៌​លឿង​ជា​កសិណ ៧-​យក​វត្ថុ​ពណ៌​ក្រហម​ជា​កសិណ ៨-​យក​វត្ថុ​ពណ៌​ស ជា​កសិណ ៩-​យក​ពន្លឺជា​ក​សិណ និង​១០-​យក​អាកាស​ទទេ​ជា​កសិណ ។

ក្រៅពី​កសិណ​ទាំង​១០ តើ​មាន​វត្ថុ​អ្វី​ដែល​អ្នក​សមាធិ​គួរ​យក​មក​ធ្វើ​ជា​អារម្មណ៍​បាន​ឬទេ ? មិន​ថ្វី​ទេ កសិណ​ទាំង​ដប់​នេះ​គ្រាន់តែ​ជា​គោល​ឱ្យ​អ្នក​សមាធិ​ពិចារណា​តែ​ប៉ុណ្ណោះ បើ​អ្នក​សមាធិ​ចាប់​យក​វត្ថុ​ណាមួយ​ដទៃ​អំពី​កសិណ​នេះ​ជា​អារម្មណ៍​ក៏​មិនជា​អ្វី​ដែរ សំខាន់​ឱ្យ​តែ​យោគាវចរ​តាំងចិត្ត​មូលអារម្មណ៍​ល្អ​ទៅ​បាន​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ