ប្រទេសកូរ៉េខាងត្បូង ៖ បណ្ដាអ្នកដឹកនាំក្រុងសេអ៊ូលរដ្ឋធានីកូរ៉េខាងត្បូងថ្លែងថា បានរកឃើញសត្វឆ្មាដំបូងដែលឆ្លងវីរុស COVID-19។ មានឆ្មា និងឆ្កែតិចតួចណាស់ដែលបានធ្វើតេស្ត តែយុទ្ធនាការធ្វើតេស្តមួយ លើបណ្ដាសត្វចិញ្ចឹមក្នុងផ្ទះ បច្ចុប្បន្នកំពុងតែអនុវត្តនៅក្រុងសេអ៊ូល។
យុទ្ធនាការបែបនេះនឹងពង្រីកក្នុងប្រទេសទាំងមូល នាប៉ុន្មានថ្ងែខាងមុខនេះ។ អាជ្ញាធរកូរ៉េខាងត្បូងថ្លែងថា នឹងផ្ដល់ការធ្វើតេស្តតែលើបណ្ដាសត្វដែលមានរោគសញ្ញាដូចជា មានកម្ដៅឡើងខ្ពស់ឬមានការលំបាកក្នុងការដកដង្ហើមជាដើម ក្រោយពួកវាប៉ះពាល់ជាមួយមនុស្សដែលរងការឆ្លង។
នៅកូរ៉េខាងត្បូងឆ្កែ ឬឆ្មាដែលធ្វើតេស្តឃើញឆ្លងវីរុស ត្រូវដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ។ ប្រសិនបើម្ចាស់ពួកវាមានឆ្លងវីរុស នោះបណ្ដាសត្វនឹងត្រូវចាប់ដាក់ទ្រុងឬដាក់នៅមជ្ឈមណ្ឌលទទួលពិសេស។
តាមអាជ្ញាធរក្រុងសេអ៊ូលថា ឆ្មាដំបូងដែលធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន មានរោគសញ្ញាដូចជាក្អួត និងមិនសូវមានសកម្មភាព។ មនុស្សបានចម្លងវីរុសដល់សត្វ ដោយនៅសហរដ្ឋអាមេរិកក៏មានសេចក្ដីរាយការណ៍ ពីសត្វចិញ្ចឹមក្នុងផ្ទះមួយចំនួនឆ្លងវីរុសCOVID-19 ពិសេសក្រោយពីពួកវានៅជាមួយមនុស្សដែលឆ្លង។
ចាប់តាំងពីមានការឆ្លងមកការវិភាគនានាត្រូវបានធ្វើលើបណ្ដាសត្វចិញ្ចឹម ព្រោះខ្លាចនោះជាប្រភពនៃការចម្លងជំងឹ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ