ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កើនឡើងដល់ជាង ៣៨០០នាក់
- ភ្នំពេញ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៨ ខែកុម្ភៈ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤៦៦៩នាក់។ ប៉ុន្តែអ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ៣៨០៣នាក់។ រីឯ…
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៨ ខែកុម្ភៈ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤៦៦៩នាក់។ ប៉ុន្តែអ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ៣៨០៣នាក់។ រីឯ…
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៨ ខែកុម្ភៈ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤៦៦៩នាក់។ ប៉ុន្តែអ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ៣៨០៣នាក់។ រីឯ ៨៦៦នាក់ មិនត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាក់ឡើយ។ នេះបើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយបន្តធ្វើរហូតដល់អស់វ៉ាក់សាំង ៣០ម៉ឺនដូស ដែលជាជំនួយជំហានដំបូងរបស់ប្រទេសចិន។
ដោយឡែកក្រសួងការពារជាតិ ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ៣០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដល់កងទ័ពបានជាង ១ម៉ឺននាក់ហើយ៕
ចែករំលែកព័តមាននេះ