ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតយុទ្ធជនពិការ និងគ្រួសារ​អតីត​យុទ្ធជនពលី ទទួលជំនួយ​ឧបត្ថម្ភ​ស្បៀងអាហារ និងថវិកាមួយ​ចំនួន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ដោយទទួលបាននូវរបាយការណ៍ពីស្ថានភាពជីវភាពលំបាកខ្វះខា​ត​របស់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ពីអាជ្ញាធរដែនដី នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន…

ខេត្តកំពង់ធំ៖ ដោយទទួលបាននូវរបាយការណ៍ពីស្ថានភាពជីវភាពលំបាកខ្វះខា​ត​របស់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ពីអាជ្ញាធរដែនដី នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវអំណោយរបស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ទៅជួយឧបត្ថម្ភ ជូនដល់បងប្អូនអតីត​យុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១០ គ្រួសារ រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលី គឺជាអ្នកដែលបានបូជាសាច់ស្រស់ឈាមស្រស់និងអាយុជីវិត រហូតដល់ធ្លាក់ខ្លួនពិការ និងបានពលីជីវិត ដើម្បីរួមចំណែកជាមួយសម្ដេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលនាំឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ​។

លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសំណូមពរឱ្យបងប្អូនអតីត​យុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិត ដោយសុច្ចរិតទៀងត្រង់ តាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំជាមួយប្រាក់​បៀវត្សប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន និងសំណូមពរដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ពិសេសការពារទប់ស្កាត់កុំឲ្យឆ្លងមេរោគកូវីដ ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល​។

អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី រួមជាមួយអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតសេនីយ៍ ចំពោះសម្ដេចទាំងទ្វេ និងលោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភស្បៀង​អាហារ និងថវិកាមួយចំនួន ដល់ពួកគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានជួបប្រទះតែសេចក្តីសុខជារៀងរហូត​​៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ