ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាចផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរុស្ស៊ីឆាប់ៗនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីបានបញ្ចប់ការចរចាខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ និងក្រោយពីបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ​មហាយក្សសេដ្ឋកិច្ចចិនហើយនោះ កម្ពុជាកំពុងឆ្ពោះទៅរកការចរចាជាមួយប្រទេស​រុស្ស៊ីទៀត នៅក្នុងពេល ឆាប់ៗនេះទៀត។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទើបតែបានប្រជុំអន្តរក្រសួងកាលពីថ្មីៗនេះ ដើម្បីត្រៀម រៀបចំកិច្ចប្រជុំលើកទី២​ក្រុមការងារជាន់ខ្ពស់ជំរុញគម្រោងវិនិយោគ​កម្ពុជា-រុស្ស៊ី…

រាជធានីភ្នំពេញ ៖ ក្រោយពីបានបញ្ចប់ការចរចាខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ និងក្រោយពីបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ​មហាយក្សសេដ្ឋកិច្ចចិនហើយនោះ កម្ពុជាកំពុងឆ្ពោះទៅរកការចរចាជាមួយប្រទេស​រុស្ស៊ីទៀត នៅក្នុងពេល ឆាប់ៗនេះទៀត។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទើបតែបានប្រជុំអន្តរក្រសួងកាលពីថ្មីៗនេះ ដើម្បីត្រៀម រៀបចំកិច្ចប្រជុំលើកទី២​ក្រុមការងារជាន់ខ្ពស់ជំរុញគម្រោងវិនិយោគ​កម្ពុជា-រុស្ស៊ី ។ កិច្ចប្រជុំលើកទី២ នោះមន្រ្តីបានបញ្ជាក់ថា នឹងអាចផ្តល់ឱកាសក្នុង​ការចាប់ផ្តើមចរចាកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី ក្នុងពេល​ឆាប់ៗនេះ។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំកិច្ចប្រជុំ​អន្តរក្រសួង-ស្ថាប័ន កាលពីថ្ងៃទី១៧កុម្ភៈ បានឲ្យដឹងថាគម្រោងវិនិយោគអាទិភាព​រួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់នូវឱកាសធុរកិច្ចថ្មីសម្រាប់វិស័យឯកជនរបស់ភាគីទាំងពីរ​ក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែ​ទូលំទូលាយ​បន្ថែមទៀត។

លោកថា ថ្វីត្បិតតែនៅក្នុងបរិការណ៍កូវីដ-១៩ក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្មរវាង​កម្ពុជា និងរុស្ស៊ី នៅតែមានភាពល្អប្រសើរ ។  ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ១៥% ពី ៥៥,៣៦ លានដុល្លារក្នុងឆ្នាំ២០១៩ ទៅ ៦៣,៨១ លានដុល្លារ ក្នុងឆ្នាំ២០២០ ។ «តាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ជំរុញ​គម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ នឹងអាចផ្តល់ឱកាសក្នុងការចាប់ផ្តើម​ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី»នេះជាការឲ្យដឹងរបស់លោក​សំហេង បូរ៉ា ។

កម្ពុជាបានកំពុងជំរុញជញ្ជីងពាណិជ្ជកម្មទៅក្រៅប្រទេស និងការទាក់ទាញអ្នកវិនិយោគចូលមករកស៊ីក្នុងប្រទេស ។ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទំាង​ក្នុងក្របខណ្ឌ​អាស៊ាន ឬពហុភាគី និងទ្វេភាគបានធ្វើឡើងជាបន្តបន្ទាប់។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជានិង​ចិនដែលបានចុះហត្ថលេខារួចហើយកាលពីឆ្នាំ២០២០នោះ នឹងចូលជាធរ​មាន​នៅក្នុងឆ្នាំ២០២១នេះ ។ នៅពេលកិច្ចព្រមព្រៀងនោះចូលជាធរមាន​គេសង្ឃឹមថា​ការ​នាំចេញទំនិញកម្ពុជាទៅចិននឹងកើនឡើងក្នុងមួយឆ្នាំ មិនតិចជាង២៥%នោះ​ឡើយ ។ ចិនជាទីផ្សារដ៍សំខាន់សម្រាប់ទំនិញកម្ពុជាមានកសិផល និងផលិតផលកែច្នៃ។

ចំណែការការយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី មន្រ្តីថាមានចំនួន0៥ រួមមាន ផលិតកម្ម​ដំបូល​ស៊ីប្រូ និងបំពង់លូ  ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និង បណ្តាញផ្តល់​សេវាកម្ម  ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង  ការផលិតល្បាយអ៊ីសូឡង់​ការពារកម្តៅបានមកពីអង្កាម និងចំបើង និង និង ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។

មិនមែនត្រឹមចិន សាធារណរដ្ឋកូរ៉េ និងរុស្ស៊ីនោះទេ កម្ពុជាបានកំពុងព្យាយាមបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយប្រទេសច្រើនទៀតរួមនឹងតំបន់ផង ។ ក្រៅការ​បង្កើត​កិច្ចព្រមព្រៀង​ហើយនោះ កម្ពុជាក៍បានកំពុងជំរុញការដាំដុះឲ្យមានគុណ​ភាពស្របតាម​ស្ដង់ដាប្រទេសនាំចូលដែលដើម្បីចៀសវាងការ​មានទីផ្សារអន្តរជាតិ​ហើយ ខ្លួនគ្មានទំនិញនាំចេញនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ