ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ជប៉ុន​មាន​ប្រៀប​យ៉ាងណា​ធៀប​នឹង​លុយ​ខ្មែរ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួនខ្លាំង​ជាង​ប្រាក់រៀល​ខ្មែរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១០០…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​យ៉េន​ជប៉ុន​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួនខ្លាំង​ជាង​ប្រាក់រៀល​ខ្មែរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨៤៦ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៣៨៨៤ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៨៣៣ រៀល ហើយ​លក់​ចេញ​តែ ៣៨៧១ រៀល ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៨ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០០ រៀល លក់​ចេញ ៤៩៤៩ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥៨ រៀល លក់​ចេញ ៣១៩០ រៀល ។

ទន្ទឹម​នេះ ១​យន់​ចិន ទិញ​ចូល ៦៣០ រៀល លក់​ចេញ ៦៣៦ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់​ចេញ ៣៧២ រៀល ខណៈ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៤ រៀល លក់​ចេញ ៣០៩៥ រៀល ។ ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ