ខេត្តសៀមរាប ៖ បុរសជាជាងក្រឡឹងគ្រឿងរថយន្តម្នាក់បានជិះម៉ូតូចូលក្នុងមណ្ឌលកុមារកំព្រា រួចបង្ខំក្មេងស្រីសិស្សសាលាក្រោមអនិតិជនម្នាក់យកទៅបំពានសេពសន្ថវៈនៅក្នុងព្រៃ ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួនបាន បន្ទាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២១នេះថា នៅមុនពេលកើត កាលពីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង៥ល្ងាចនៅចំណុចក្នុងព្រៃចំរាក់ភ្នំក្រោម ស្ថិតនៅសង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប (កន្លែងកើតហេតុមិនច្បាស់លាស់ ព្រោះតែយប់ងងឹតពេក)។
សមត្ថកិច្ចនគរបាលបន្តថា ជនសង្ស័យខាងលើនេះឈ្មោះ គង់ សំអឿន អាយុ៣០ឆ្នាំ មុខរបរជាងក្រឡឹងគ្រឿងរថយន្ត ស្នាក់នៅបច្ចុប្បន្នក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានជិះម៉ូតូចូលមកឌុបក្មេងស្រីម្នាក់អាយុ១២ឆ្នាំដែលជាសិស្សស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ស្ថិតក្នុងសង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប។ ដោយជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះយកទៅដល់ចំណុចក្នុងព្រៃ ហើយក៏បានធ្វើសកម្មភាពចាប់បង្ខំ និងទះកំភ្លៀងក្មេងស្រីរងគ្រោះជាច្រើនដៃផងដែរ រួចក៏ធ្វើសកម្មភាពចាប់បំពានសេពសន្ថវៈរហូតបានសម្រេច១ដង។

សមត្ថកិច្ចបន្តទៀតថា ហើយជនសង្ស័យរូបនេះក៏បាននិយាយគំរាមជនរងគ្រោះមិនឱ្យស្រែកនោះឡើយ ក្រោយពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យរូបនេះក៏បើកម៉ូតូឌុបក្មេងស្រីរងគ្រោះមកវិញ បន្ទាប់ជនសង្ស័យរូបនេះក៏បានជិះម៉ូតូគេចខ្លួនបាត់ ប៉ុន្តែក្រោយមកក៏ត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបានផងដែរ។
ប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានបន្ថែមថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះ ក៏បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់បង្ខំក្មេងស្រីរងគ្រោះរហូតបានសម្រេច១ដងពិតប្រាកដមែន ហើយក៏បាននិយាយលួងលោមក្មេងស្រីរងគ្រោះ រួចជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួន នឹងបានឱ្យក្មេងស្រីរងគ្រោះប្តូរខោអាវចេញ ដោយយកខោអាវប្រពន្ធរបស់ខ្លួនមកឱ្យក្មេងស្រីរងគ្រោះស្លៀកពាក់។ ចំណែកខោអាវរបស់ក្មេងស្រីរងគ្រោះ វិញ បានលាក់ទុកនៅក្នុងផ្ទះរបស់គេ ក្រោយមកក៏ត្រូវសមត្ថកិច្ចបានធ្វើការដកហូតអាវរបស់ក្មេងស្រីរងគ្រោះបានមកវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ