ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរឆោឡោហៅសមត្ថកិច្ច​ ក្រោយ​ឃើញបុរសម្នាក់ដេក​តាម​ផ្លូវ​​ក្បែរ​ម៉ូតូ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​ចេញ​មក​ពី​ធ្វើការសង្ស័យ​​ផឹកស្រា​ស្រវឹង​ខ្លាំង​ពេក​ ទើប​ទុក​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​ រួច​ដេក​​លង់ សូ​ម្បី​តែ​សមត្ថកិច្ច​ទៅ​ដាស់​ក៏​មិន​ព្រម​ងើប ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ​ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​ចេញ​មក​ពី​ធ្វើការសង្ស័យ​​ផឹកស្រា​ស្រវឹង​ខ្លាំង​ពេក​ ទើប​ទុក​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​ រួច​ដេក​​លង់ សូ​ម្បី​តែ​សមត្ថកិច្ច​ទៅ​ដាស់​ក៏​មិន​ព្រម​ងើប ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ​ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ​​រាជធានីភ្នំពេញ ។

បុរស​ស្រវឹងស្រា​ដេក​នៅ​ចិញ្ចើម​ផ្លូវ​មិន​បាន​ប្រាប់​ឈ្មោះនោះ​​ទេ ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០០៨ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1U- 0556 ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កន្ទោក​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានឃើញ​បុរស​ម្នាក់​ដេកលង់​​លក់​តាម​ចិញ្ចើម​ផ្លូវ នៅ​ជិត​ម៉ូតូ​មួយ​គ្រឿង ហើយ​ខ្លាច​មាន​ជនសង្ស័យ​ឆ្លៀតឱកាស​មក​លួច​យក​​ម៉ូតូ​របស់​បុរសរូបនោះ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​​​ឱ្យជួយអន្តរាគមន៍​ ។

​តាម​ប្រភព​ព​ត៌​មានបាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ៗ កំលាំង​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ឃើញ​បុរស​ម្នាក់​ខាងលើ​ដេក​លង់លក់​នៅ​ជិត​ម៉ូតូ​ពិតប្រាកដ​មែន ហើយ​កំលាំង​សមត្ថកិច្ច​ដាស់​មួយសន្ទុះ ទើប​បុរសរូបនោះភ្ញាក់​​ដឹងខ្លួន ។ ខណៈ​ពេល​ភ្ញាក់​ដឹងខ្លួន​ហើយ ប្រជាពលរដ្ឋ​ក៏​បាន​សួរនាំ​ បុរស​​រូបនោះ​បាន​និយាយ​ប្រាប់​ថា គាត់​ចេញ​មក​ពី​ធ្វើការ​សំណង់​នៅ​ជិត​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដោយសារ​​គាត់​ស្រវឹងស្រា​​​ខ្លាំង​ពេក ម្យ៉ាង​ខ្លាច​ជិះ​ម៉ូតូ​ចូល​រថយន្ត ក៏​ជិះ​ម៉ូតូ​អែប​ខាង​ហើយ​ចុះ​ដេក​លក់​​នៅលើចិញ្ចើម​ផ្លូវ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ស្មារតី​មិន​នឹង.ន​ផង​ដែរ គឺ​ជិះ​រ៉េ​ពេញ​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ