ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ខឹង​ខ្លាំង​ក្រោយ​របូត​ឱកាស​មាស​ជួយ Juventus តាម​ស្មើ

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ Cristiano Ronaldo ផ្ទុះ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាកណ្តាល​បដិសេធ​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League ដែល…

ព័រ​ទុ​យ​ហ្គា​ល់ ៖ Cristiano Ronaldo ផ្ទុះ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាកណ្តាល​បដិសេធ​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League ដែល Juventus ចាញ់​ម្ចាស់ផ្ទះ Porto ដោយ​លទ្ធផល ២-១ ។

Porto មានឱកាស​រក​គ្រាប់​បាល់​២​គ្រាប់​នាំមុខ​ ដែល​សម្រេច​បាន​ដោយ​កីឡាករ Mehdi Taremi និង Moussa Marega​។ លុះឈាន​ដល់​នាទី​៨២ ក្រុម​ភ្ញៀវ​មានឱកាស​រក​១​គ្រាប់​វិញ​ដោយ​កីឡាករ Federico Chiesa​។

Juventus បាន​ខកខានឱកាស​មាស​ដើម្បី​តាម​ស្មើ​មក​វិញ​នៅ​នាទី​ចុង​ក្រោយ បន្ទាប់​ពី Ronaldo ត្រូវ​បានខ្សែការពារ Zaidu Sanusi ធ្វើ​ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្តាល​បដិសេធក្រោយឆែក VAR ដែលជា​ហេតុ​នាំ​ឱ្យ​រូបគេមានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។

Juventus នឹង​ត្រៀម​បើកទ្វារ​កីឡដ្ឋាន Allianz របស់​ខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវ Porto សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=Co-1KGnOt4o
https://www.youtube.com/watch?v=TiK_NQ_r01E