ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​បិទទ្វារបន្ទប់ សង្ស័យក៏​អើតមើល​ បែកធ្លាយរឿង​ក្មេងស្រី​៤ឆ្នាំ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរសម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​​ចាប់ឃាត់ខ្លួន​​បាន​នៅ​ក្នុង​វត្ត​​ព្រែកព្នៅ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខំ​​សេព​សន្ថវៈលើ​​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ស្រែកផ្អើល​​ឆោឡោ​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ​នៅ​ចំណុច​បន្ទប់​ជួល​របស់​ជនសង្ស័យ​…

រាជធានី​ភ្នំពេញ ​៖ ​បុរសម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​​ចាប់ឃាត់ខ្លួន​​បាន​នៅ​ក្នុង​វត្ត​​ព្រែកព្នៅ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខំ​​សេព​សន្ថវៈលើ​​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ស្រែកផ្អើល​​ឆោឡោ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ​នៅ​ចំណុច​បន្ទប់​ជួល​របស់​ជនសង្ស័យ​ ស្ថិត​ក្នុងខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ​ប្រាក់ ព្រែក អាយុ​២៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ​។ ​ចំណែក​ក្មេង​ស្រី​​រងគ្រោះ​​មាន​អាយុ​៤​ឆ្នាំ​។

​តាម​ប្រភពពី​​ក្រុម​គ្រួសារ​​របស់​ក្មេង​ស្រី​រងគ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​ខាងលើ​បាន​រត់​លេង​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​របស់​​ជនសង្ស័យ​​រូប​នោះ ខណៈឃើញ​ឱកាសល្អ​​ហើយ​ស្ងាត់ ​ជនសង្ស័យ​​រូប​នោះ​ក៍បាន​បិទទ្វារ​បន្ទប់​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​រងគ្រោះតែម្តង​។

​តាម​​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា ​ពេលនោះ​អ្នក​ជិតខាង​បានឃើញ​​ជនសង្ស័យរូប​នោះ​បិទទ្វារ​បន្ទប់​ ដោយ​មានការ​សង្ស័យ​ក៏បាន​ទៅ​អើត​មើល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ចាប់បង្ខំសេពសន្ថវៈលើ​ក្មេង​ស្រីរងគ្រោះ​ ​។ ​បន្ទាប់ពី​​ឃើញ​​ហេតុការណ៍​យ៉ាង​ដូច្នេះ​ អ្នក​ជិតខាង​ក៍បាន​ស្រែក​ឆោឡោ ធ្វើ​អោយ​​ជនសង្ស័យ​​រូប​នោះ​ភ័យ​ស្លន់ស្លោ​លើក​ខោ​ស្លៀក​ស្ទើរ​មិន​ទាន់ ​ហើយ​ស្ទុះ​រត់​ចេញពី​បន្ទប់ ។ ​ភ្លាម​ៗនោះ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​ខាង​រាប់​សិប​នាក់​នាំ​គ្នា​ដេញ​តាម​ និង​ឈាន​ទៅដល់​ការ​​ចាប់​ឃាត់ខ្លួន​​បាន​ ខ​ណៈ​ពេលដែល​ជន​រូប​នោះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​វត្ត​ព្រែក​ព្នៅ​។

​បន្ទាប់​ពី​​ចាប់​ឃាត់ខ្លួនរួច​ ក៍បាន​ប្រគល់​ទៅ​អោយ​នគរបាល​ប៉ុស្តិ៍ ព្រែក​ព្នៅ​ និង​​បញ្ជូន​ទៅ​កាន​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។ ជុំវិញ​​ករណី​ខាងលើនេះដែរ​ នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ឡើយ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ