ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​៤​នាក់ ខណៈ​មិន​បាន​ព្យាបាល​ជា​សះស្បើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៤​នាក់ ខណៈ​មិន​បាន​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៤​នាក់ ខណៈ​មិន​បាន​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤​នាក់ គឺ ៖
១- បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត កណ្តាល ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។

២- ស្ត្រី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ ១៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ ខែ កុម្ភៈ ឆ្នាំ​២០២១ ។

ក្រសួង​ថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ២​រូប ខាងលើ​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។

ក្រសួង​បាន​កត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១២៨​នាក់ ដែល​នៅ ក្នុង​ចំនួន​នេះ​មាន បុគ្គល​ខាងលើ​នេះ​ផង​ដែរ ។ រីឯ អ្នកដំណើរ​ចំនួន ១២៦​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១២៣ នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ ចំនួន ០៣​នាក់​។

៣ – ស្ត្រីជន​ជាតិចិន អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ចិន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។
៤- បុរស​ជនជាតិ​ស្វី​ស អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ស្វី​ស បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​។

លទ្ធផល​ធ្វើ​តេ​ស្ក​វត្ថុ​សំណាក​លើក​ទី​២ របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

ក្រសួង​បាន​គូសបញ្ជាក់​ថស​មិន​មាន​ករណី​ជា​សះស្បើយ នោះ​ទេ​។ សូម​ជម្រាប​ថា​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​៤៨៣​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៧០​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ