ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ អះអាងថា ​ចាញ់ល្បែង ​ត្រូវប្តីកាត់ការ ប៉ុនប៉ងលោតទឹក ២ដង មិន​សម្រេច

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្រ្តីម្នាក់ មានផ្ទៃពោះ ៥សបា្តហ៍ ហើយលេងល្បែងចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ ក៏ឈ្លោះប្រកែកជាមួយប្តី ហើយត្រូវប្តី​ដេញចេញពីផ្ទះ តូចចិត្តជិះម៉ូតូកង់បី ទៅលោតទឹកលើស្ពានជ្រោយចង្វារ…

ភ្នំពេញ៖ ស្រ្តីម្នាក់ មានផ្ទៃពោះ ៥សបា្តហ៍ ហើយលេងល្បែងចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ ក៏ឈ្លោះប្រកែកជាមួយប្តី ហើយត្រូវប្តី​ដេញចេញពីផ្ទះ តូចចិត្តជិះម៉ូតូកង់បី ទៅលោតទឹកលើស្ពានជ្រោយចង្វារ ប៉ុនប៉ងបញ្ចប់ជីវិត តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ទាន់។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ស្ពានជ្រោយចង្វារ។ ស្ត្រីនោះ ត្រូវបានប៉ូលិស នាំទៅកាន់ប៉ុស្តិ៍នគរបាល អប់រំ និងលួងលោម អោយត្រលប់ទៅផ្ទះវិញ។

ក្រោយមក នាង​មិនអស់ចិត្ត ស្រាប់តែទៅលោតទឹកម្តងទៀត នៅមុខព្រះបរមរាជវាំង ​ក៏ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ ជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលម្តងទៀត កាលពីវេលាម៉ោង ១២ និង ១០​នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​។

​ស្រ្តីគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិត ២ដង តែមិនបានសម្រេច​នោះ ឈ្មោះ  ចែត រិទ្ធី អាយុ ២៨ឆ្នាំ ​ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ កំពុងពពោះកូន ៥សបា្តហ៍ មានស្រុកកំណើតនៅ​ស្រុកលើកដែក ខេត្តសៀមរាប។ 

ប្រភពដដែល បានបន្តទៀតថា មូលហេតុ ដែលនាងគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន គឺដោយសារនាងជ្រុលខ្លួនលេងល្បែង នៅណាហ្គាវើល ចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ ហើយបានសារភាពប្រាប់ប្តី​ ក៏បង្កជាជម្លោះគ្រួសារ ឈ្លោះប្រកែក​គ្នាពេញផ្ទះ។ មិនតែប៉ុណ្ណោះ ប្តីបានបោះបង់នាង និង​មិនទទួលស្គាល់កូនក្នុងផ្ទៃ ដែលទើបតែចាប់កំណើត បាន ៥សប្តាហ៍នោះទេ។ គ្រួសារខាងប្តី ក៏មិនទទួលស្គាល់ទៀត ​ហើយរូបនាងផ្ទាល់ ក៏មិនហ៊ានត្រលប់ទៅរកសាច់ខ្លួនទៀត។ ដោយគ្មានទីពឹង គិតអ្វីមិនចេញ ព្រោះតែកំហុសខ្លួនប្រព្រឹត្តខុស ទើបគិតខ្លី ចង់គេចពីបញ្ហាស្មុគស្មាញទាំងនោះ ក៏សម្រេចចិត្ត ចង់បញ្ចប់ជីវិតខ្លួនឯង​បែបនេះតែម្ដង៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ