យុវជនម្នាក់ វាយកម្ទេច និងដុតទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះតែបែកថ្នាំ
- កំពត
ខេត្តកំពត៖ ម្ដាយភ័យរត់ចេញពីផ្ទះ ស្រែកឲ្យអ្នកជិតខាងជួយ ដោយសារតែកូនប្រុស ញៀនថ្នាំ វាយកម្ទេច និងដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការណ៍នោះ បានកើតឡើង នៅភូមិដើមចំរៀក…
ខេត្តកំពត៖ ម្ដាយភ័យរត់ចេញពីផ្ទះ ស្រែកឲ្យអ្នកជិតខាងជួយ ដោយសារតែកូនប្រុស ញៀនថ្នាំ វាយកម្ទេច និងដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការណ៍នោះ បានកើតឡើង នៅភូមិដើមចំរៀក…
ខេត្តកំពត៖ ម្ដាយភ័យរត់ចេញពីផ្ទះ ស្រែកឲ្យអ្នកជិតខាងជួយ ដោយសារតែកូនប្រុស ញៀនថ្នាំ វាយកម្ទេច និងដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការណ៍នោះ បានកើតឡើង នៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
យុវជន ដែលញៀនថ្នាំញៀន រហូតបែកថ្នាំនោះ ឈ្មោះ ពុធ ទំ អាយុ ២៥ឆ្នាំ។ រីឯម្តាយ ឈ្មោះ ឃុនគ្រី អាយុ ៥២ឆ្នាំ។ យុវជននោះ បានវាយពាងបែកអស់ ៣ ដុតកង់អស់ ២គ្រឿង និងដុតស្រូវអង្ករ វាយកម្ទេចចានឆ្នាំង មាត់ទ្វារបង្អួចកញ្ចក់ និងសម្ភារៈជាច្រើនទៀត។
រឿងរ៉ាវកូនប្រុស វាយកម្ទេចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះនេះ បានកើតមានកាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
ម្តាយយុវជននោះ បានឲ្យដឹងថា កូនប្រុសគាត់ ឈ្មោះ ពុធ ទំ នេះ គឺមានប្រពន្ធ និងមានកូនប្រុសម្នាក់ រស់នៅខេត្តកោះកុង។ ដោយសាតែបែកថ្នាំជោគជាំពេកនៅកោះកុង ទើបប្រពន្ធ ដឹកតាមរថយន្ត ពីកោះកុង មកប្រគល់អោយម្ដាយ កាលពីចុងខែមករា ឆ្នាំ២០២១។
ស្ត្រីរូបនេះ បានប្រាប់ថា បន្ទាប់ពីកូនបែកថ្នាំ អុកឡុកក្នុងផ្ទះ គាត់បានប្ដឹង ទៅនគរបាលប៉ុស្លិ៍ស្ដេចគង់ដែរ និងបានប្រាប់ប្រជាការពារភូមិ អោយជួយចាប់កូនប្រុសគាត់។ ទើបនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ នគរបាលប៉ុស្លិ៍ស្ដេចគង់ និងប្រជាការពារភូមិដើមចំរៀក រួមទាំងមេភូមិជ្រោះតាសោម ស្រុកកំពង់ត្រាច មករកចាប់កូនគាត់ ដែលបែកថ្នាំនោះ។ ប៉ុន្តែពេលមកដល់ កូនប្រុសគាត់ ដែលបែកថ្នាំនោះ បានរត់ទៅទិសខាងត្បូង បន្តចូលព្រៃភ្នំបាត់តែម្ដងទៅ។ ដោយ៖ កែវ ឆាត
ចែករំលែកព័តមាននេះ