ខាងផ្លូវទឹក ក៏ត្រូវពង្រឹង ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពីប្រទេសថៃ
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមអំណើរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាល…
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមអំណើរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាល…
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមអំណើរ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍វិធានការត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ ពលករចំណាកស្រុក ពីបណ្តាប្រទេសជិតខាង សម្រាប់នាំយកទៅធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន មានប្រសាសន៍ដាក់ចេញនូវបទបញ្ជាមួយចំនួន រួមមាន៖ ទី១- កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើស និងនគរបាលព្រំដែនទឹក វរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំ តាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរាចរណ៍ចេញ ចូល របស់ពលរដ្ឋ អ្នកដំណើរ ឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័ តាមបច្ចេសទេសរបស់ក្រសួងសុខាភិបាល។ ទី២-កងកម្លាំងទាំងអស់ត្រូវត្រៀមឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ និងរួមសហការជាមួយកម្លាំងរួមរបស់គណបញ្ជាការឯកភាពរដ្ឋខេត្តដែលអង្គភាពឈរជើង ដើម្បីធានាថា ការត្រួតពិនិត្យមិនមានចន្លោះប្រហោង។ ទី៣-កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយត្ន័ខ្លួនឯងផងដែរ ចំពោះវិធានការ ការពារជំងឺកូវីដ១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។ ទី៤-ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងកម្លាំងនគរបាល នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។
ជុំវិញប្រតិបត្តិការនេះ ក្រៅពីឧបត្ថម្ភថវិកាមួយចំនួន ដល់អង្គភាពនគរបាលទាំង២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងម៉ាត់ ឲ្យកងកម្លាំងនគរបាល អនុវត្តន៍ត្រឹមត្រូវនូវតួនាទីភារកិច្ច និងមិនលើកលែងដាច់ខាត ចំពោះកងកម្លាំងរូបណា ដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជា។
សូមបញ្ជាក់ថា ក្រៅតែពីការចុះពង្រឹងកងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ក្នុងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ក៏អញ្ជើញចុះពង្រឹងកងនគរបាលការពារព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក ក្នុងភូមិភាគ៣ ជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍វិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា៕ ដោយ៖ ឈុន គឹមហៃ
ចែករំលែកព័តមាននេះ