ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងវិនិយោគិន​សិង្ហ​បុរី ​រួម​គ្នា​​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​ដល់ទី​ផ្សារ​កម្ពុជា និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​សម្លឹង​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​វិនិយោគិន​សិង្ហ​បុរី និង​វិនិយោគិន​កម្ពុជា​បាន​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ដោយ​សម្លឹង​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​វិនិយោគិន​សិង្ហ​បុរី និង​វិនិយោគិន​កម្ពុជា​បាន​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ២០២១ លោក​ឃិ​ន ម៉ា​រិ​ទ្ធ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សុវត្ថិភាព Agrion Cambodia បានឱ្យ​ដឹង​ថា ដោយសារ​តែ​ចង់​ជួយ​ដល់​កសិករ ជា​ពិសេស​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំណីអាហារ ក្នុង​នោះ​បន្លែ​ផង​ដែរ ដែល​មាន​សុវត្ថិភាព ក្រុមហ៊ុន​សិង្ហ​បុរី និង​កម្ពុជា បាន​សម្រេច​ក្នុង​ការ​ដាក់​ទុន​រួម​គ្នា ដើម្បី​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​កិច្ចសហការ​នេះ ភាព​គី​ទាំង​ពីរ​ក៏​បាន​ចាប់​ដៃគូ​ជាមួយនឹង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ដែរ ដោយ​រហូត​មក​ដល់​ពេល​នេះ មាន​កសិករ​ប្រមាណ​៤៨០​គ្រួសារ និង​ក្នុង​បណ្ដា​ខេត្ត​ចំនួន​៩ ហើយ​គោលដៅ​នឹង​ពង្រីក​ឱ្យ​បាន​១៣​ខេត្ត ទូ​ទាំង​ប្រទេស​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នេះ ។ លោក​បន្ត​ថា ជំ​ហ៊ាន​ដំបូង ពួក​យើង​នឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា យល់​ដឹង​ពី​ការ​ទទួលទាន​បន្លែ​សុវត្ថិភាព និង គាំទ្រ​របស់​កសិករ​កម្ពុជា ។ នៅ​ពេល​បន្លែ​សុវត្ថិភាព​នេះ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជំ​ហ៊ាន​បន្ទាប់​ពួក​យើង​នឹង ជំរុញ​ឱ្យ​កសិករ​អភិវឌ្ឍន៍ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ​ទីផ្សារ​ដែល​យើង​គិតគូរ​ក្នុង​ការ​នាំ​ចេញ​នោះ​ទីផ្សារ​សិង្ហ​បុរី ដោយសារ​ប្រទេស​នេះ មាន​តម្រូវការ​បន្លែ​ខ្ពស់ និង​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជា​ច្រើន ដូច្នេះ​កម្ពុជា​ក៏​អាច​បញ្ជ្រាប​ទីផ្សារ​ផលិតផល​របស់​យើង​ទៅ​កាន់​ទីផ្សារ​ប្រទេស​សិង្ហ​បុរី​បាន​ផង​ដែរ ។

អ្នក​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ជំរុញ​ដល់​កសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ឱ្យ​បាន កាន់តែ​ច្រើន ខាងយើង​ក៏​មាន​ក្រុមការងារ​បច្ចេកទេស​ដើម្បី​ចុះ​ណែនាំ​ដល់​កសិករ​ក្នុង​ការ​ដាំ​ដុះ​ទៅ​តាម​បច្ចេកទេស និង​ផលិតផល​នូវ​បន្លែ​ដែល​មាន​សុវត្ថិភាព សម្រាប់​អ្នក​ទទួលទាន ។ ម្យ៉ាងទៀត ដើម្បី​ឱ្យ​កសិករ​កាន់តែ​មាន​ទំនុកចិត្ត​យើង ក្រុមហ៊ុន​ក៏​មានការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ដែរ តែ​ក្នុង​នោះ យើង​មិន​កំណត់​តម្លៃ ក្នុង​ការ​ទិញ​លក់​ឡើង តែ​យ៉ាងណា​យើ​មិន​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​អស់សង្ឃឹម​ក្នុង​ការ​ដាំ​ដុះ ឬ​មិន​ធ្វើ​ឱ្យ​កសិករ​ខាតបង់​នោះ​ដែរ ។

លោក​ថា​៖«​គម្រោង​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​នេះ​ដែរ ក៏​មានការ​គាំទ្រ​ទាំង​ថវិកា​និង​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ ( USAID ) របស់​សហរដ្ឋអាមេរិក​ផង​ដែរ ដូច្នេះ យើង​ជឿ​ថា​គម្រោង​នេះ​នឹង​ជួយ​ដល់​កសិករ​កម្ពុជា មាន​ជីវភាព​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​ដែរ » ។

ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេ​សា​ទេ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​នាម​ក្រសួងកសិកម្ម ពិតជា​រីករាយ​និង​សប្បាយចិត្ត នៅ​ពេល​ឃើញ​មាន​វិនិយោគិន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម មិន​ថា​ផ្នែក​ណាមួយ​នោះ​ឡើយ ។ ហើយ​ក្រសួង​ក៏​រឹតតែ​ត្រេកអរ​និង​សប្បាយចិត្ត​កាន់តែ​ខ្លាំង នៅ​ពេល​កសិករ​កម្ពុជា កាន់តែ​មាន​ជីវភាព​ធូរធា ។

ឯកឧត្តម​បន្ត​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​គឺ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្គត់ផ្គង់​ទៅ​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់ កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​នូវ​ផលិតផល​ណា​ដែល​កម្ពុជា​អាច​ផលិត​បាន និង​ឈាន​ទៅ​រក​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ