ប្រទេសឥណ្ឌា ៖ អ្នកទទួលខុសត្រូវមូលដ្ឋានម្នាក់ថ្លែងថា មនុស្សយ៉ាងតិច៣៩នាក់ត្រូវបានបាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគ្រោះថ្នាក់រថយន្តបឺសមួយគ្រឿង ក្រឡាប់ចូលក្នុងប្រឡាយមួយ ក្នុងរដ្ឋ MADHYA PRADESH ភាគកណ្ដាលឥណ្ឌា។ ហើយមនុស្សចំនួន៧នាក់អាចវារចេញពីរថយន្តដែលក្រឡាប់ចូលក្នុងទឹក ចំណែកមនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួន។

ចៅក្រមក្រមស្រុកម្នាក់ លោក RAVINDRA KUMAR CHOUDHARY បានថែ្លងទៅកាន់សារព័ត៌មានថា ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់រថយន្តបឺសនោះ បានកើនដល់៣៩នាក់។ ហើយនារី១៦នាក់ និងកុមារម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ចំណែកឯអ្នកដំណើរមួយចំនួនជិះក្នុងរថយន្តនេះ ជាអ្នកទៅប្រឡងដើម្បីឲ្យទទួលបានការងារធ្វើក្នុងផ្នែកផ្លូវដែកឥណ្ឌា។

តាមបណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋានថា មនុស្ស៧នាក់ ក្នុងនោះរួមទាំងអ្នកបើកផង អាចចេញពីក្នុងទឹកបាន រួចមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន៕ ដកស្រង់ចេញពីវេបសាយ ៖ journaldemontreal


ចែករំលែកព័តមាននេះ