ប្រទេសមីយ៉ាន់ម៉ា ៖ ដោយមិនអើពើចំពោះការថ្កោលទោសរបស់អន្តរជាតិ ពួកយោធាមីយ៉ាន់ម៉ាបានដាក់ការចោទប្រកាន់ថ្មីមួយទៀតប្រឆាំងលោកស្រីអ៊ួងសាន់ស៊ូជី។
ជាប់ចោទរួចហើយពីបទនាំចូលដោយខុសច្បាប់នូវវិទ្យុទាក់ទង អតីតមេដឹកនាំមីយ៉ាន់ម៉ាអាយុ៧៥ឆ្នាំរូបនោះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀត ពីបទរំលោភបំពានច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ នេះជាការអះអាងកាលពីថ្ងៃទី១៦កុម្ភៈ របស់មេធាវីលោកស្រីម្នាក់ ប្រាប់AFPដែលបញ្ជាក់ថា សវនាការថ្មីត្រូវធ្វើនាថ្ងៃទី១មីនា។
លោកTOM ANDREWSអ្នករាយការណ៍ពិសេសរបស់អ.ស.បនិយាយថា នីតិវិធីនោះពិតជាមិនស្មើភាពឡើយ។ លោកថាគ្មានអ្វីដែលត្រឹមត្រូវនិងយុត្តិធម៌ឡើយក្នុងរបបយោធា។ នោះគ្រាន់ជាឆាកល្ខោនមួយហើយប្រាកដណាស់ពុំមាននរណាជឿទេ។
ចំណែកអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា លោកZAWMIN TUNក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា អតីតប្រមុខរដ្ឋាភិបាលសីុវិលរូបនោះមានសុខភាពល្អ។ លោកបន្តថា លោកស្រីស៊ូជីនិងអតីតប្រធានាធិបតីលោកWIN MYINTស្ថិតនៅកន្លែងមួយ ដែលមានសន្តិសុខបំផុត។ អ្នកទាំង២ស្ថិតនៅក្នុងផ្ទះដូចពុំមានការចាប់ខ្លួន នៅក្នុងរដ្ឋធានីណៃពិដោ។
ហាមមិនឲ្យមានការប្រមូលផ្ដុំមនុស្ស កងទ័ពបានដាក់ពង្រាយរថពាសដែក ឃាត់ខ្លួនមនុស្សពេលយប់ និងពង្រឹងការចោទប្រកាន់ខាងផ្លូវច្បាប់។ ពួកយោធានៅតែពង្រឹងវោហាសាសន៍់តាំងពីរដ្ឋប្រហារមក ដោយអះអាងថាទណ្ឌកម្មប្រឆាំងពួកបាតុករនឹងប្រកាន់យក។

ទោះបីយ៉ាងនេះក្ដីបាតុកម្ម្មប្រឆាំងរដ្ឋប្រហារនៅតែបន្ត នាថ្ងៃទី១៧កុម្ភៈក្នុងទីក្រុងធំជាច្រើន ដូចដែលគេបានធ្វើចាប់តាំងពីច្រើនថ្ងៃមកហើយ។ បេសកជនអ.ស.បប្រចាំមីយ៉ាន់ម៉ា លោកTOM ANDREWSបានចេញការប្រកាសអាសន្ន។លោកថាគេមានការភ័យខ្លាចចំពោះ ការផ្ទុះអំពើហិង្សានៅមីយ៉ាន់ម៉ា។
លោកគូសបញ្ជាក់ថា បានឃើញព័ត៌មាននានាដែលថា កងទាហានត្រូវបានបញ្ជូនពីបណ្ដាតំបន់ជាយក្រុងរ៉ង់ហ្គូន ដែលនៅទីនោះមានបាតុកម្មធំៗ។ លោកបន្តថាចលនាកងទ័ពបែបនោះកាលពីអតីតកាល បន្ទាប់មកមានការបំបែកបាតុកម្មដោយបង្ហូរឈាម និងការចាប់ខ្លួនមនុស្សក្នុងទ្រង់ទ្រាយធំ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ