មាតាបិតាគួរប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ ត្រូវចៃឆ្កែ ចូលត្រចៀកសំងំខាំ
រាជធានីភ្នំពេញ ៖ បើយោងតាមផេកហ្វេសប៊ុក«មាតា និងទារក» បានបង្ហោះរូបភាព និងសារ នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះថា ឪពុកម្តាយដែលមានកូនតូចៗ សូមប្រយ័ត្ន…
រាជធានីភ្នំពេញ ៖ បើយោងតាមផេកហ្វេសប៊ុក«មាតា និងទារក» បានបង្ហោះរូបភាព និងសារ នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះថា ឪពុកម្តាយដែលមានកូនតូចៗ សូមប្រយ័ត្ន…
រាជធានីភ្នំពេញ ៖ បើយោងតាមផេកហ្វេសប៊ុក«មាតា និងទារក» បានបង្ហោះរូបភាព និងសារ នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះថា ឪពុកម្តាយដែលមានកូនតូចៗ សូមប្រយ័ត្ន កុំអោយលេងជាមួយសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ដែលមិនបានសម្អាតខ្លួនជាប្រចាំ ។
នៅក្នុងរូបភាពប៉ុន្មានសន្លឹក បង្ហាញអោយឃើញ ពីក្មេងប្រុសម្នាក់(មិនស្គាល់អត្តសញ្ញាណ) ត្រូវសត្វ«តុកកែឆ្កែ ឬចៃឆ្កែ»១ក្បាល ចូលរន្ធត្រចៀកសំងំខាំ ប្រហែលជាអស់រយៈពេលច្រើនថ្ងៃមកហើយ បានជាមានអាចម៍របស់វា នៅណែនពេញរន្ធត្រចៀក ។ ប៉ុន្តែ ចៃឆ្កែ១ក្បាលនោះ ត្រូវបានចាប់យកចេញពីរន្ធត្រចៀកក្មេងប្រុសរូបនោះដោយសុវត្ថិភាពហើយ ។
ជាមួយគ្នានេះ គេនៅពុំទាន់ដឹងថា ប្រភពរូបភាពទាំងនេះ កើតឡើងនៅពេលណា ហើយទីកន្លែងណា នោះទេ ។
ទោះជាយ៉ាងណា សូមឪពុកម្តាយ និងបងប្អូនអ្នកដែលស្រឡាញ់ការចិញ្ចឹមសត្វ មេត្តាប្រុងប្រយ័ត្ន និងធ្វើអនាម័យដល់សត្វចិញ្ចឹម របស់បងប្អូនអោយមែនទែន បើចិញ្ចឹមសូមចាក់ថ្នាំការពារផង ជាពិសេសកុំអោយកូនតូចៗជាទីស្រលាញ់លេងស្និទ្ធស្នាល ឫគេងក្បែរជាមួយសត្វចិញ្ចឹមដែលមិនមានអនាម័យទាំងនោះ ៕







ចែករំលែកព័តមាននេះ