ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! មុខរបរ​ចិញ្ចឹម​ឃ្មុំ ក្នុង​១​ខែ អាច​រក​ចំណូល​បាន​៥​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក លី​ហួរ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា លោក​បាន​ចិញ្ចឹម​ឃ្មុំ​ជាមួយ​អ៊ុ​របស់​លោក នៅ​ខេត្តរតនៈគិរី…

ខេត្តសៀមរាប ៖ លោក លី​ហួរ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា លោក​បាន​ចិញ្ចឹម​ឃ្មុំ​ជាមួយ​អ៊ុ​របស់​លោក នៅ​ខេត្តរតនៈគិរី រយៈ​ចំនួន​៤​ឆ្នាំ​មក​ហើយ ។ បន្ទាប់​ពី​ទទួល​បាន​ជំនាញ​ច្បាស់លាស់​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ លោក​បាន​សម្រេចចិត្ត​មក​ចិញ្ចឹម​នៅ​ស្រុក​កំណើត​របស់​លោក​វិញ ជាមួយ និង​ធុង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​ចំនួន​១០០​សម្រាប់​ជំហាន​ដំបូង ។

លោក​បាន​បន្ត​ថា ការ​ចិញ្ចឹម​ឃ្មុំ​នេះ គឺ​មាន​ភាព​ងាយស្រួល​ជាង​ការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ផ្សេង​ៗ ដោយ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ដំបូង​ត្រូវ​មាន​ធុង បង្គង ក្រមួន និង​មេ​ឃ្មុំ ដែល​ទិញ​មក​ពី​អ្នក​ចិញ្ចឹម​មុន​ៗ ។ លោក​ថា សម្រាប់​ស្រុក​បន្ទាយស្រី​នេះ គឺជា​ទីតាំង​ល្អ​មួយ​ក្នុង​ការ​ចិញ្ចឹម​ឃ្មុំ​ដោយសារ​ទី​នេះ​មាន​ផ្កា​ព្រៃ និង​ផ្កា​ដែល​គេ​ដាំ​ច្រើន ស្រួល​ដល់​មេ​ឃ្មុំ​ទៅ​ក្រេប​យក​លំអង​មក ។

លោក លី ហួរ ពន្យល់​ថា ឃ្មុំ​ដែល​ចិញ្ចឹម​នេះ គឺ​ទឹក​របស់​វា​មាន​លក្ខណៈ​ធម្មតា​ជាតិ​ដូច​ឃ្មុំ​ព្រៃ​ដែរ ព្រោះ​មេ​ឃ្មុំ​ដែល​លោក​ចិញ្ចឹម​នេះ វា​ចេញ​ទៅ​ក្រេប​ផ្កា​ព្រៃ ឬ​ផ្កា​ដែល​គេ​ដាំ​យក​មក​ដូច​គ្នា ដោយ​ពុំ​មាន​ដាក់​សារធាតុ​អ្វី​ផ្សេង​ទេ ។ លោក​បាន​បញ្ជាក់​ថា សម្រាប់​ការងារ​ចិញ្ចឹម​ឃ្មុំ​របស់​លោក គឺ​មានការ​បែង​ចែង​ជា​ពីរ​រដូវ​កាល គឺ​នៅ​រដូវប្រាំង​ចាប់ពី​ខែមករា ដល់​ឧសភា គឺ​លោក​ចិញ្ចឹម​ឃ្មុំ​យក​ទឹក ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា គឺ​លោក​ចិញ្ចឹម​ឃ្មុំ​យក​កូន​លក់​វិញ ។

ហើយ​សម្រាប់​ផលិតផល​ដែល​ទទួល​បាន​សម្រាប់​ឃ្មុំ ចំនួន​១០០​ធុង​នេះ ក្នុង​១​ខែ​លោក​អាច​ប្រមូល​ទឹកបាន​ចំនួន​៣​ដង ក្នុង​មួយ​ដង បាន​១៥​កាន ស្មើ​និង​៤៥០​លី​ត្រ តម្លៃ​នៃ​ការ​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​មួយ​លី​ត្រ​១០​ម៉ឺន​រៀល ប៉ុន្តែ​សម្រាប់​តម្លៃ​នៃ​ការ​លក់ដុំ គឺ​មាន​តម្លៃ​ផ្សេង​ទៅ​តាម​ការ​ចរចារ​គ្នា ។ ដូច្នេះ​ក្នុង​មួយ​ខែ​លោក​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​លក់​ទឹកឃ្មុំ​ទៅ​ឱ្យ​អ្នក​លក់ដុំ​បាន​ជាង​៥​ពាន់​ដុល្លារ ។

នៅ​ថ្ងៃ​អនាគត​លោក​មាន​គម្រោង​ដាក់​ធុង​ចិញ្ចឹម​ឃ្មុំ​នេះ ឱ្យ​បាន​ច្រើន និង​រៀបចំ​កន្លែង​ចិញ្ចឹម​ឃ្មុំ​នេះ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឈ្វេងយល់​ពី​របៀប​នៃ​ការ​ចិញ្ចឹម​ឃ្មុំ ហើយ​និង​អាច​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្នាក់​នៅ​ខេត្តសៀមរាប​បាន​យូ និង​បាន​ទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដោយ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ