រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចបញ្ចុះពន្ធអាករ លើរថយន្តគ្រួសារ រថយន្តប្រើអគ្គិសនី និងរថយន្តផ្សេងៗ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១តទៅ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់អគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២១ បានលើកឡើងយ៉ាងដូច្នេះថា ៖«សូមជម្រាបជូនវិនិយោគិនធុរជន និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងមូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះតទៅ»។

ជាមួយគ្នាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះទៅការនាំចូលរថយន្តគ្រួសារ, រថយន្តដឹកទំនិញមួយចំនួន និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទប្រើអគ្គិសនីសុទ្ធ ដូចមានចែងក្នុងអនុក្រឹត្យខាងលើនឹងត្រូវជាប់កាតព្វកិច្ចពន្ធអាករ កែសម្រួលថ្មី ដោយគិតាមកាលបរិច្ឆេទនៃការចុះបញ្ជិការប្រតិវេទន៍គយ ៕
ចែករំលែកព័តមាននេះ