ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទំនើប​ផង ! តែ​ម្ចាស់​ផឹក​ជ្រុះ​ពេក​ទើប​ធ្វើ​ឲ្យ​បើក​ទៅ​បុក​ដើម​ត្របែកព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រី​ៗ​មាន​គ្នា​3​ទៅ​4​នាក់ ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​នឹង​ដើម​ត្របែកព្រៃ បណ្តាល​អោយ​ខូចខាត​រថយន្ត​យ៉ាងដំណំ​សំណាងល្អ​ហើយ ដែល​មិន​បង្ក​អោយរ​ងរ​បួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​នឹង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ស្រី​ៗ​មាន​គ្នា​3​ទៅ​4​នាក់ ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​នឹង​ដើម​ត្របែកព្រៃ បណ្តាល​អោយ​ខូចខាត​រថយន្ត​យ៉ាងដំណំ​សំណាងល្អ​ហើយ ដែល​មិន​បង្ក​អោយរ​ងរ​បួស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​នឹង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ក្បែរ​នឹង​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT4644 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយសារ​ស្ថានភាព​ក្នុង​ការ​បើកបរ​របស់​ស្ត្រី​ៗ​ទាំងនោះ គឺ​បើក​លឿន​ហើយ​មិន​បាន​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​ដើម​ត្របែកព្រៃ បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​រថយន្ត​អស់​មួយ​កំណាត់​ខាង​មុខ ផ្នែក​ខាងស្តាំ​នឹង​បែក​កង់​ទាំង​សងខាង ចំណែកឯ​ដើម​ត្របែកព្រៃ​វិញ មិន​មាន​រង​ការ​ខូចខាត​នោះ​ទេ គ្រាន់តែ​បែក​ឃឿ​ន​ជុំវិញ​តែ​ប៉ុណ្ណោះ សំណាងល្អ​ហើយ គឺ​មិន​មាន​អ្នក​រង​របួស ដោយសារ​តែ​រថយន្ត​បង្ក​អ្នកបើកបរ​ងោក​មួយភាំង​ទើប​រេ​ចង្កូត​ដូច្នេះ ។

ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក​នៅ​ទីតាំង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ