ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ម្តេច​ដែល​ហៅ​ថា​ឧបាទាន ?

4 ឆ្នាំ មុន

ឧបាទាន​(​បាលី អាន​ថា អ៊ុ​ប៉ា​ទាន​)​ជា​នាមសព្ទ​ប្រែ​ថា ការ​ប្រកាន់​មាំ​, ការ​ប្រតោង​ចិត្តគំនិត​, សេចក្ដី​ប្រកាន់​ជាប់​ស្អិត​, សេចក្ដី​ជំពាក់ចិត្ត​; ។ តណ្ហា​ជា​បច្ច័យ​នៃ​ឧបាទាន ឧបា​ទាន​ជា​បច្ច័យ​នៃ​ភព…

ឧបាទាន​(​បាលី អាន​ថា អ៊ុ​ប៉ា​ទាន​)​ជា​នាមសព្ទ​ប្រែ​ថា ការ​ប្រកាន់​មាំ​, ការ​ប្រតោង​ចិត្តគំនិត​, សេចក្ដី​ប្រកាន់​ជាប់​ស្អិត​, សេចក្ដី​ជំពាក់ចិត្ត​; ។ តណ្ហា​ជា​បច្ច័យ​នៃ​ឧបាទាន ឧបា​ទាន​ជា​បច្ច័យ​នៃ​ភព ឧបាទាន​អាច​ប្រែ​បាន​មួយ​បែប​ទៀត​ថា​ជា​ពូជ​; គ្រឿង​ឆេះ​; គ្រឿង​ដុត​, ឧស​; ស្បៀង​, អាហារ ។

ឧបាទាន​នេះ​បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ដូច​ជា ឧបាទានក្ខន្ធ ខន្ធ​៥​គឺ រូប​, វេទនា​, សញ្ញា​, សង្ខារ​, វិញ្ញាណ ជា​គ្រឿង​តោង​នៃ​ចិត្ត​, ឧបាទាននិរោធ សេចក្ដី​រលត់​ឧបាទាន​, ឧបា​ទានសមុទ័យ កំណើត​នៃ​ឧបាទាន​, ហេតុ​ដែល​នាំ​ឲ្យ​កើត​ឧបាទាន​ជាដើម ។

ឧបាទាន​មាន​ព្រោះតែ​តណ្ហា ឲ្យ​ទាក់ទង​គ្នា​ទៅ​រក​ភព ប្រតោង​ព្រយឹត​ឥត​មាន​ឈប់ ឯ​ភព​ទាក់ទង​ទៅ​រក​ជាតិ ជរា​ហើយ​និង​មរណៈ ឈរ​តោង​យឹត​គ្នា​ពុំដែល​ឃ្លាត ហើយ​ទុក្ខ​សោ​ក​ក៏​មាន​ជាប់​ត​គ្នា​ព្រោះ​ផល​នៃ​ឧបាទាន​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ