ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វស្លាបជាច្រើនប្រភេទ នៅអូរវៀន និងរហាលកេះ រង់ចាំអ្នកទេសចរ!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សត្វស្លាបជាច្រើនប្រភេទ កំ​ពុងរស់នៅអូរវៀន និងរហាលកេះ ត្រូវមន្ត្រីជំនាញ អភិរក្ស សម្រាប់ទាក់ទាញ​ភ្ញៀវមើលកំសាន្ត នៅក្នុងឱកាសពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី​ខ្មែរខាងមុខនេះ។ តំបន់សត្វស្លាប​អូរវៀន និងរហាលកេះ…

បន្ទាយមានជ័យ៖ សត្វស្លាបជាច្រើនប្រភេទ កំ​ពុងរស់នៅអូរវៀន និងរហាលកេះ ត្រូវមន្ត្រីជំនាញ អភិរក្ស សម្រាប់ទាក់ទាញ​ភ្ញៀវមើលកំសាន្ត នៅក្នុងឱកាសពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី​ខ្មែរខាងមុខនេះ។ តំបន់សត្វស្លាប​អូរវៀន និងរហាលកេះ ​ស្ថិតឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានប្រាប់ថា​ សត្វស្លាបជាច្រើនប្រភេទ រួមជាមួយសត្វស្លាប ដែលកម្រក បានមករស់នៅចំណុច អូរអាវៀន និងរហាលកេះ ​ជាច្រើនឆ្នាំមកហើយ។​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ខិតខំយកចិត្តទុកដាក់ការពារ មិនអោយជនខិលខូច ចូលប្រម៉ាញ់ និងលួចពងសត្វនោះទេ។

លោកបានបញ្ជាក់ថា ហ្វូងសត្វស្លាប ដែល​ធំៗ មានទុង គ្រាលខ្យង កុក ទាព្រៃ ប្រវឹក និងសត្វជាច្រើនទៀត ដែលកំពុងត្រូវការពារ និងថែរក្សាពីអាជ្ញាធរ និងមន្ត្រីជំនាញ ដោយមាន​ទូកម៉ាស៊ីនល្បាតជាប្រចាំ ដើម្បីការពារទុក សម្រាប់អ្នកទេសចរ មកមើលកំសាន្ត​។​

លោក ឃូរ ពៅ បានបញ្ជាក់ថា តំបន់អភិរក្សសត្វស្លាបច្រើនប្រភេទនេះ ស្ថិតនៅក្បែរផ្លូវជាតិលេខ៦ ខាងត្បូងប្រមាណជិត ៣.០០០ម៉ែត្រ ពីសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលមានផ្លូវគ្រួសក្រហម ចូលបានងាយស្រួល។

លោកអភិបាលស្រុក បាន​អំពាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងអភិរក្សសត្វ ដើម្បីទាក់ទាញភ្ញៀវចូលមកកំសាន្ត៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ