រថយន្ត ៤គ្រឿង បុកគ្នា ប្រកែករកខុសត្រូវអស់ ១យប់ ស្អែកត្រូវគ្នា យកឡានទៅជួសជុលរៀងៗខ្លួន
- សៀមរាប
ខេត្តសៀមរាប៖ មន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្តចំនួន ៤គ្រឿង បានបុកតគ្នា នៅផ្លូវ ៦០ ម៉ែត្រ ខាងជើងសណ្ឋាគារស្នាយលីង…
ខេត្តសៀមរាប៖ មន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្តចំនួន ៤គ្រឿង បានបុកតគ្នា នៅផ្លូវ ៦០ ម៉ែត្រ ខាងជើងសណ្ឋាគារស្នាយលីង…
ខេត្តសៀមរាប៖ មន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្តចំនួន ៤គ្រឿង បានបុកតគ្នា នៅផ្លូវ ៦០ ម៉ែត្រ ខាងជើងសណ្ឋាគារស្នាយលីង ជាប់នឹងភ្លើងស្តុបខាងកើតផ្សារលើធំថ្មី។ ក្រោយកើតហេតុ ម្ចាស់ឡាន បានចុះមកប្រកែកគ្នា រកខុសត្រូវ។ ប៉ុន្តែនៅមិនត្រូវគ្នា ក៏ហៅសមត្ថកិច្ច ឱ្យទៅជួយមើលសភាពការណ៍ ហើយក៏នៅមិនត្រូវគ្នា ក៏ឱ្យប៉ូលិស យកឡានទាំង ៤គ្រឿង មកទុកនៅគោលដៅប្រចាំការជាប់មាត់ស្ទឹង ខាងលិចមុខសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ដែលរថយន្តបុកតកន្ទុយគ្នានេះ បានកើតឡើង នៅម៉ោងប្រមាណជាង ០៧យប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពពីមន្ត្រីជំនាញ បានបន្តថា រថយន្តបង្កហេតុមុនគេ ម៉ាកលុចស៊ីស RX៣០០ ស្រវឹងស្រា បានបើកបុករថយន្តហាយឡែនឌ័រពីក្រោយ ហើយហាយឡែនឌ័រ ក៏បន្តទៅបុករថយន្តម៉ាកធុនត្រា ហើយធុនត្រា ក៏បានបុកបន្តរថយន្តសាំយ៉ុង។
ប្រភពបានបញ្ជាក់ទៀតថា រថយន្តបង្កហេតុ បើកបរមកពីទិសខាងជើង មកទិសខាងត្បូង មកដល់ចំណុចខាងលើ ក៏បុកបន្តគ្នាតែម្ដង។
ប្រភពបញ្ជាក់បន្ថែមថា រថយន្តបង្កហេតុ ម៉ាកRX៣០០ ពាក់ស្លាកលេខ ភ្នំពេញ 2Q 5597 រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC 7684 រថយន្តធុនត្រា ពាក់ស្លាកលេខ សៀមរាប 2B 5542។ រថយន្ត សាំយ៉ុង ស្លាកលេខ ភ្នំពេញ 2AH 6540។
មន្ត្រីនគរបាល បានបញ្ជាក់បន្ថែមទៀតថា ករណីនេះ បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅគោលដៅប្រចាំការជាប់មាត់ស្ទឹង ពីខាងលិច មុខសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម ដោយម្ចាស់ឡាន ព្រមព្រៀង យកឡាន ទៅជួសជួលរៀងៗខ្លួន៕ ដោយ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ