ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាប់​​ថ្នាំពេទ្យ ផ្ទះមួយក្នុង​ខណ្ឌទួលគោក សង្ស័យ​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ ស្តុក​ថ្នាំពេទ្យ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៥៦ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ ស្តុក​ថ្នាំពេទ្យ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៥៦ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​អាច​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២១ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការ​រង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះចូល​រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដឹកនាំ​ដោយ​លោក ហេង ម៉ា​លី ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក សួង រិ​ទ្ធ អនុប្រធាន​ការិយាល័យ​និយ័ត​កម្ម​សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ​សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​អាច​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​បុរស​ម្ចាស់​ទីតាំង ២​នាក់​ដើម្បី​យក​ទៅ​បំភ្លឺ នៅ​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដកហូត​សម្ភារ ពាក់ព័ន្ធ​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ