ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​រថយន្ត​ថ្មី​នៅ​កម្ពុជា​រំ​ពឹង​ថា នឹង​ធ្លាក់​ចុះ​ជាង​មុន​បន្តិច​ក្នុង​ឆ្នាំ ២០២១​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​រថយន្ត​ថ្មី​ៗ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​រំ​ពឺ​ង​ថា នឹង​មានការ ធ្លាក់​ថ្លៃ​បន្តិច​នៅ​ក្នុង​ឆ្នាំ ២០២១​នេះ ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែប្រែ​នូវ​ពន្ធ​អាករ ពិសេស​លើ​រថយន្ត​មួយ​ចំនួន ។…

រាជធានី​ភ្នំពេញ ៖ តម្លៃ​រថយន្ត​ថ្មី​ៗ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​រំ​ពឺ​ង​ថា នឹង​មានការ ធ្លាក់​ថ្លៃ​បន្តិច​នៅ​ក្នុង​ឆ្នាំ ២០២១​នេះ ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែប្រែ​នូវ​ពន្ធ​អាករ ពិសេស​លើ​រថយន្ត​មួយ​ចំនួន ។

យោង​តាម​អនុក្រឹត្យ​សម្រេច​របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ​កែប្រែ​អាករ​ពិសេស​ដោយ​បន្ធូរបន្ថយ​មក​នៅ​ទាប​ជាង​មុន​លើ​ទំនិញ​ជា​រថយន្ត​ជា​ច្រើន​បន្ទាត់ ដោយ​ទំនិញ​ខ្លះ​បាន បញ្ចុះ​អាករ​ពិសេស​ពី ៣០​ភាគរយ​នៅ​ត្រឹម ២០​ភាគរយ ពី ៦០ ភាគរយ​មក​នៅ ៥០​ភាគរយ និង​ខ្លះ​ពី ៧០​ភាគរយ​នៅ​ត្រឹម ៥៥​ភាគរយ​ជាដើម ។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ការ បញ្ចុះ​ពន្ធ​របស់​រាជរដ្ឋាភិបាល​លើ​ប្រភេទ​រថយន្ត​នាំ​ចូល​មួយ​ចំនួន បើ​ទោះបីជា​មិន​ទាំងអស់​ក្ដី វា​ក៏​អាច​ធ្វើ​ឱ្យ​តម្លៃ​រថយន្ត​ថ្មី​មួយ​ចំនួន ដែល​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​នោះ មានការ​ធ្លាក់​ថ្លៃ​ផង​ដែរ ។ កត្តា​នេះ នឹង​ធ្វើ​ឱ្យ​កំណើន​អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​កំណើន មួយ​កម្រិត​ទៀត​ផង​ដែរ ។

លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​នាំ​ចូល​រថយន្ត​ថ្មី​មក​កម្ពុជា គឺ​ពិតជា​ចង់​ឃើញ​ពលរដ្ឋ កម្ពុជា​មាន​លទ្ធភាព​ប្រើប្រាស់​រថយន្ត​ថ្មី​កាន់តែ​ច្រើន ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ព្រោះថា ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ដែល​មិន​ប្រវត្តិ​ច្បាស់លាស់​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើ និង​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​សេវា​ជួសជុល​ផង​ដែរ ។ តែ​បើសិនជា​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត ថ្មី​ចេញពី​រោងចក្រ​ច្បាស់លាស់ នឹង​មិន​ព្រួយបារម្ភ​ពី​បញ្ហា​បច្ចេកទេស និង​មិន​ចំណាយ​ថវិកា ក្នុង​ការ​ជួសជុល​រថយន្ត​ទាំងនោះ​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង ។
លោក​បន្ថែម​ថា កាលពីមុន​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ប្រើប្រាស់​រថយន្ត​មួយ​ទឹក ។

បើ តាម​ស្ថិតិ​ពលរដ្ឋ​ប្រើ​រថយន្ត​មួយ​ទឹក​កាលពី​បី​បួន​ឆ្នាំ​មុន មាន​រហូត​ដល់​ជិត ៩០​ភាគរយ​ឯ ណោះ តែ​ក្រោយមក​ដោយសារ​តែ​ការ​បន្ធូរ​បន្ថយពន្ធ ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​បាន​កើន ឡើង​វិញ ដោយ​ក្នុង​នោះ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​មាន​រហូត​ដល់​ជាង ២០ ភាគរយ​ហើយ ហើយ​រំពឹង​ថា កំណើន​អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​នឹង​កើនឡើង​បន្ថែម​ទៀត នៅ ក្នុង​ឆ្នាំ ២០២១​នេះ ដោយសារ​ការ​បញ្ចុះ​ពន្ធ​របស់​រដ្ឋាភិបាល ។
លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២០​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ ១៩ ធ្វើ​ឱ្យ​វិស័យ​នានា​ត្រូវ បាន​ជួប​ប្រទះ​នឹង​បញ្ហា ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា​ក៏​មាន​បញ្ហា​ដែរ ក្នុង នោះ​ក្រុម អ អិ​ម អេ​បាន​ធ្លាក់​ចុះ​ការ​នាំ​ចូល​ប្រមាណ ១០​ភាគរយ ហើយ​ក្រុមហ៊ុន​ផ្សេង​ៗ ទៀត​ក៏​មានការ​ធ្លាក់​ចុះ​ដូច​គ្នា ។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល រថយន្ត​សម្រាប់​អ្នក​នាំ​ចូល​មក​ប្រើប្រាស់​ផ្ទាល់ ដែល​មានការ​សាទរ​ពី​ក្រុមហ៊ុន​នាំ​ផ្ដាច់មុខ ហើយ​កាលពី​ដើមខែ កុម្ភៈ ២០២១ នេះ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បន្ធូរបន្ថយ​នូវ​ការ​នាំ​ចូល រថយន្ត​ថ្មី​ៗ​ជា​ច្រើន​មុខ​បន្ទាត់​ពន្ធ ហើយ​ក៏​មានការ​សាទរ​ពី​អ្នក​នាំ​ចូល​រថយន្ត​ថ្មី​មក​ក្នុង​ប្រ​ទេ ស​កម្ពុជា ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ កំណើន​យានយន្ត​នៅ​លើ​ដង​វិ​ថី​កម្ពុជា ត្រូវ​បាន មើលឃើញ​កាន់តែ​មាន​ច្រើន​ៗ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​បញ្ហា​សម្រាប់​ចរាចរណ៍ ជា​ពិសេស​ការ​កកស្ទះ​ចរាចរណ៍ ដែល​កើត​មាន​ស្ទើរ​រាល់ថ្ងៃ ។ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់ កម្ពុជា​លើក​ឡើង​ថា មក​ពី​កត្តា​ជីវភាព​ពលរដ្ឋ​មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ